ស៊ូ ស៊ីរីកា ដើរចេញពីទ្រនំ ថោន ទាំងគ្មានស្រ.ណោះ ខណៈ ជ្រក៨ឆ្នាំ ចេញបទចម្រៀងបានតិចហួសពីការស្មាន

ស៊ែរចូលហ្វេសប៊ូក
ស៊ែរចូលតេឡេក្រាម
ស៊ែរចូល WhatsApp
FB
TG
WA

កម្សាន្ត៖ មានការចាប់អារម្មណ៍ជាខ្លាំងខណៈតារាចម្រៀង ស៊ូ ស៊ីរីកា បានប្រកាសជា សាធារណៈដើរចេញពីផលិតកម្ម ថោន ដោយមិនអាល័យក្រោយពីបានរួមទ្រនំមួយនេះអស់រយៈពេលច្រើនឆ្នាំ។ អ្វីដែលមិនគួរឱ្យជឿរយៈពេល ៨ឆ្នាំ នៅ ទ្រនំមួយនេះតារាចម្រៀងសម្បុរស្រអែមរូបនេះថតចម្រៀងបានតែ២០ បទ ប៉ុណ្ណាះ ។

ឧបត្ថម្ភធំដោយ៖ SS288.COM

ស៊ូ ស៊ីរីកា ត្រូវបានគេចាត់ទុកជាតារាចម្រៀងដែលមានសំលេងខ្ពស់ដែលក្រៅពី ច្រៀងបទជាភាសាខ្មែរនាងក៏អាចច្រៀងបទជាភាសាអង់ គ្លេសបានយ៉ាងល្អ ។ ម្ចាស់បទ«ស្រឡាញ់បងលើសហើយ»ក៏ជាគ្រាប់ពេជ្រនៅក្នុងផលិតកម្ម ថោន ប៉ុន្តែមួយរយៈចុងក្រោយនេះនាងហាក់មិន មានបទចម្រៀងថ្មីៗ សម្រាប់អ្នក គាំទ្រឡើយ ។ ផ្ទុយទៅវិញនៅព្រឹកថ្ងៃទី ០៣នេះ តារាចម្រៀង ស៊ូ ស៊ីរីកា បានបង្ហោះសារនៅក្នុងហ្វេសប៊ុកដែល មានអត្ថន័យថា« នាងខ្ញុំ ស៊ូ ស៊ីរីកា សូមគោពរជម្រាបសួរ ពុកម៉ែបងប្អូនអ្នកគ្រាំទ្រ ទាំងអស់គ្នា អោយបាន ជ្រាបថា នាងខ្ញុំ ស៊ូ ស៊ីរីកា បានចាកចេញពីផលិតកម្ម ថោន ហើយ ។ នាង ខ្ញុំ សូមអរគុណដល់មេទាំងពីរនាក់ដែលបានផ្ដល់ឱកាសដល់រូបនាងខ្ញុំ និង បងៗ ក្រុមកាងារទាំងអស់គ្នា ដែលបានរួមកាងារជាមួយគ្នា រយះពេល 8ឆ្នាំកន្លងមក ហើយសង្ឃឹមថាបងប្អូនទាំងអស់គ្នានិងសប្បាយចិត្ត និងការសម្រេចចិត្ត របស់នាងខ្ញុំ។ ដោយហេតុមួយរយៈនេះនាងខ្ញុំកំពុងតែរវល់ជាមួយកាងារ ផ្ទាល់ខ្លួនខ្លះៗ ហើយក៏កំពុងតែត្រៀមនាំយកស្នាដៃថ្មីៗ ដែលអ្នកគ្រាំទ្រកំពុង តែរង់ចាំផងដែរ នាងខ្ញុំ ស៊ូ ស៊ីរីកា សូមផ្ញើររូបនាងខ្ញុំ ជាមួយការវិលត្រលប់មក ជាថ្មី និងស្នាដៃថ្មី ប្លែក សង្ឃឹមថារិតតែមានកាគ្រាំទ្រពីបងប្អូន ពុកម៉ែបងប្អូន ជាទី ស្រលាញ់ទាំងអស់គ្នាសូមអរគុណ »។

ការប្រកាសចាកចេញរបស់តារាចម្រៀង ស៊ូ ស៊ីរីកា ពីទ្រនំថោនបានធ្វើឱ្យអ្នក គាំទ្រភ្ញាក់ផ្អើលនឹងចង់ដឹងថាក្រោយចាកចេញពីទ្រនំមួយនេះតើតារាចម្រៀង រូបនេះនឹងទៅផលិតកម្មណាបន្ត? ជួបជាមួយ Lee News តាមទូរស័ព្ទ ស៊ូ ស៊ីរីកា បានទទួលស្គាល់ថាពិតជាចាកចេញពីផលិតកម្មថោនពិតមែន តែយ៉ាង ណានាងសុំតែសុខទេមិនចង់និយាយអ្វីវែងឆ្ងាយឡើយ ។ ទោះជាទទួលស្គាល់ ថា មានបញ្ហាខ្លះៗនៅពីក្រោយការចាកចេញពីទ្រនំថោនក្តី តែនាងសុំមិននិយា យអ្វីឡើយ ។

អ្វីដែលធ្វើឱ្យអ្នកគាំទ្រមានការចាប់អារម្មណ៍នោះតារាចម្រៀង ស៊ូ ស៊ីរីកា បានប្រាប់ថារយៈពេល ៨ឆ្នាំ នៅក្នុងទ្រនំមួយនេះនាងថតបទចម្រៀងបានតែ ២០បទទេ ។ក្រោយពីប្រកាសដើរចេញពីផលិតកម្មថោន ស៊ូ ស៊ីរីកា ថាមាន ផលិតកម្មមួយចំនួនបានទាក់ទងជាហូរហែរតែនាងសុំពេលបន្តិចមិនទាន់គិតថាត្រូវចូលផលិតកម្មណាឬធ្វើជាតារាចម្រៀងឯករាជ្យឡើយ។ប៉ុន្តែរំពឹងថាអ្នក គាំទ្រ នឹងទទួលបានសកម្មភាពថ្មីៗរបស់នាងនៅក្នុងពេលខាងមុខ៕

ព័ត៌មានពេញនិយម

ដៃគូរសហការ

វេបសាយកំសាន្តល្អផ្តាច់គេ
តែមួយគត់នៅកម្ពុជា🇰🇭 និង 🇹🇭ថៃ

ទំនុកចិត្ត ដាក់ដកប្រាក់២៤ម៉ោង