កម្សាន្ត៖ ថ្មីៗនេះមានការចាប់អារម្មណ៍ជាខ្លាំងក្រោយឃើញវីដេអូខ្លីរាំបទ«រង្គើរ»របស់អតីត Miss Grand Cambodia 2021 ប៉ូគឹមថេង សុទ្ធធីតា កំពុងទទួលទទួលបានការបញ្ចេញមតិវាយប្រហារពីសំណាក់អ្នកលេងបណ្តាញសង្គមដោយមានទាំងអ្នករិះគន់និងអ្នកលើកទឹកចិត្ត ។

ដ្បិតបញ្ចប់តំណែង Miss Grand Cambodia 2021ទៅហើយក្តី តែស្រីស្អាត ប៉ូគឹមថេង សុទ្ធធីតា នៅតែទទួលបានការស្រឡាញ់ពេញចិត្តពីសំណាក់មហា ជនជាច្រើន។ ជាពិសេសតាមរយៈរូបសម្រស់ក៏ដូចជាសមត្ថភាពរបស់នាង ក្នុងការប្រកួតដណ្តើមមកុដលើឆាកអន្តរជាតិនាពេលកន្លងមក ។ ប៉ុន្តែយ៉ាង ណាពេលនេះស្រីស្អាតវ័យ ២៣ឆ្នាំរូបនេះកំពុងទទួលរងការរិះគន់ពីសំណាក់ មហាជន ខណៈកាលពីថ្ងៃទី ០៣ ម្សិលមិញនេះនាងបានបង្ហោះវីដេអូមួយ ក្នុងឈុត សម្លៀកបំពាក់ហែលទឹកពណ៌លឿងស្រស់បញ្ចេញសុដនទ្រលុក ទ្រលន់យ៉ាងសិចស៊ីអមជាមួយកាយវិការរាំនៅក្នុងបទ«រង្គើរ»ឃើញហើយពិតជាទាក់ទាញជាខ្លាំង ។
វីដេអូរបស់អតីត Miss Grand Cambodia 2021 រូបនេះទទួលបានការ ចាប់អារម្មណ៍ចូលទស្សនាពីសំណាក់អ្នកលេងបណ្តាញសង្គមជាច្រើន ។ ប៉ុន្តែក្នុងនោះក៏មានការបញ្ចេញមតិរិះគន់ដល់ស្រីស្អាតរូបនេះដោយមានការបញ្ចេញមតិថា«សម្រាបខ្ញុំប្អូនស្រីមានសម្រស់ស្អាត តែទាស់តែ ការស្លៀក ពាក់ទេចរិកសរជាតិមាយាទសរត្រកូលអាចមើលគំរូតារាជំនាន់មុនការស្លៀកពាក់គេសមរម្យថ្លៃថ្នូរណាស់មិនមែនស្អាតទាល់តែសិចស៊ីនោះទេ» «ម៉ូឌនេះសម្រា ប់មុជទឹកគេឃើញមួយភ្លែតតែប៉ុណ្ណាះមិនមែនមកឈររាំឱ្យគេមើលច្បាស់អីចឹងទេទុកមុខឱ្យនារីផ្សេងផង » «កេរ្តិ៍ខ្មាស់ទៅណាហើយមើលអ្នកតំណាងស្លៀក ពាក់»«ដើម្បីលុយ»«អាក្រក់អាក្រីណាស់»«លុបចោលទៅប្អូនស្រីអាក្រក់មើលណាស់យើងជាស្ត្រីខ្មែរ»«សិចស៊ីពេកហើយស៊ីស»ជាដើម។ដ្បិតមិនបានតបតជាមួយការរិះគន់ទាំងនេះក្តី តែ ប៉ូគឹមថេង សុទ្ធធីតា បញ្ជាក់ថានេះជាវីដេអូ ចាស់ដែលនាងថតឈុតហែលទឹកក្នុងពេលប្រកួត Miss Grand Cambodia 2021 កន្លងទៅ ។
មិនមែនជាលើកដំបូងទេកាលពីដើមឆ្នាំ ២០២២ បវរកញ្ញាសម្បុរស្រអែមស្រស់ រូបនេះធ្លាប់រងការរិះគន់ម្តងរួចមកហើយក្រោយនាងបានសម្ញែងរូបភាពមួយសន្លឹកក្នុងសម្លៀកបំពាក់សិចស៊ីចំហរដើមទ្រូង។ ប៉ុន្តែយ៉ាងណាកាលណោះស្រីស្រស់រូបនេះបានចេញមុខសុំទោសមហាជនចំពោះការស្លៀកពាក់ហួសហេតុបែបនេះ។ គួរបញ្ជាក់ថាមុនទទួលតំណែង Miss Grand Cambodia 2021 ប៉ូគឹម ថេង សុទ្ធធីតា ធ្លាប់បានគ្រងមកុដជ័យលាភី លេខ៤ ក្នុងកម្មវិធី Miss City Tourism World 2017 ពីប្រទេសចិន និងធ្លាប់ជាកញ្ញាឯកអាស៊ីប៉ាស៊ី ហ្វិកអន្តរជាតិកម្ពុជាឆ្នាំ ២០១៩ ផងដែរ៕
https://www.facebook.com/112687434522511/videos/710217360506406