កម្សាន្ត៖ នៅយប់ថ្ងៃទី៣ ខែកុម្ភៈ ផលិតកម្មហង្សមាស បានទម្លាក់បទថ្មីរបស់ម្ចាស់ពាន The mask Singer Cambodia កញ្ញា ចំរើន សុភ័ក្រ មានចំណងជើងថា «ប្តីខ្ញុំហៅគេប្តី» ធ្វើឱ្យមហាជនចាប់អារម្មណ៍បទនេះយ៉ាងខ្លាំង ព្រោះបទថ្មីនេះ ហាក់ឆ្លុះបញ្ចាំងដូចសាច់រឿងពិតនាសង្គមបច្ចុប្បន្ន សូម្បីតារាចម្រៀង កែវ សុបញ្ញា ក៏បានលើកឡើងថាបទថ្មីនេះ ដូចសាច់រឿងពិតរបស់តារាកំប្លែង ផេន ខេត ផងដែរ។

កញ្ញា ចំរើន សុភ័ក្រ គឺជាតារាចម្រៀងមួយរូបនៅក្នុងផលិតកម្មហង្សមាស និងជាម្ចាស់ពានកម្មវិធីលំដាប់លោក The mask Singer Cambodia ។ ដ្បិតថាមិនមែនជាតារាចម្រៀងលំដាប់កំពូលនៅក្នុងទ្រនំហង្សមាសក្តី ប៉ុន្តែតារាចម្រៀងរូបនេះក៏ទទួលបានការងារសិល្បៈជាហូរហែទៅតាមកម្មវិធីផ្សេងៗ ព្រោះនាងគឺជាតារាចម្រៀងពោរពេញដោយទេពកោសល្យ មិនថាបទបុរាណ ឬសម័យ ចំរើន សុភ័ក្រ អាចបកស្រាយបានដោយរលូន និងមានទឹកដមសំឡេងពីរោះក្រអួនក្រអៅ។
យ៉ាងណាមិញ នាយប់ថ្ងៃទី៣ ខែកុម្ភៈ ផលិតកម្មហង្សមាស បានទម្លាក់បទថ្មី មានចំណងជើងថា «ប្តីខ្ញុំហៅគេប្តី» ដែលបទចម្រៀងមួយបទនេះកំពុង ទទួលបានការចាប់អារម្មណ៍ពីមហាជនយ៉ាងខ្លាំង ដោយសារតែបទនេះវា ពិតជាបានកើតឡើងនៅក្នុងសង្គមពិតមែន។
ដោយសារតែបទថ្មីរបស់តារាចម្រៀងខាងលើនេះចាក់ដោតខ្លាំងពេក សូម្បីតារាចម្រៀងរួមទ្រនំ កែវ សុបញ្ញា ក៏បានលើកឡើងថា ដូចសាច់រឿងពិតរបស់ ផេន ខេត។
គួររម្លឹកផងដែរថា កាលពីខែមេសា ឆ្នាំ២០២២ កន្លងទៅ តារាកំប្លែង ផេន ខេត បានបែកចែកផ្លូវជាមួយស្វាមី ក្រោយរៀបការមិនបានប៉ុន្មានខែ ដោយតារាកំប្លែងភេទទី៣រូបនេះតាមទាន់ជាន់កែងស្វាមីកំពុងរួមរស់ជាមួយបុរសដូចគ្នា៕
សូមទស្សនាវីដេអូខាងក្រោម៖