កម្សាន្ត៖ គេចាំបានថា រឿងរ៉ាវរវាង ស្កាយ និង រាជ ត្រូវមហាជនរិះគន់យ៉ាងកក្រើកកាលពីប៉ុន្មានខែមុន ដោយសារតែរឿងនេះ ជារឿងប្រភេទ១៨ បូក ហើយការសម្តែងវិញគឺលក្ខណៈស្តែងៗខ្លាំង។ ខណៈពេលនេះ មហាជនអ្នកលេងបណ្តាញសង្គមចាប់ផ្តើមរិះគន់តារាសម្តែង ជេ ស៊ីកា វិញម្តងក្រោយពីនាងបានបង្ហោះវីដេអូក្តៅរោលរាលជាមួយតារាសម្តែងប្រុស ប៉ែន ភក្រ័សុធារិទ្ធ។

តារាសម្តែងស៊ិចស៊ី ជេ ស៊ីកា ដែលមានឈ្មោះពិតថា តាន់ សុផា កំពុងកើន ប្រជាប្រិយភាពគួរឱ្យកត់សម្គាល់ក្នុងអាជីពសិល្បៈ ក្តោបឱកាសជាតួឯកស្រី និង សម្តែងក្នុង MV ជាមួយតារាល្បីដូចជា សួ វិចិត្រ ជាដើមរហូតធ្លាយព័ត៌មានចចាមអារ៉ាមថា តារាស្រីរូបនេះកំពុងបង្កាត់ភ្លើងស្នេហ៍ជាមួយម្ចាស់ពាន Beat The Best ។
ទោះយ៉ាងណា នៅពេលថ្មីៗនេះមហាជនចាប់ផ្តើមរិះគន់តារាសម្តែង ជេ ស៊ីកា យ៉ាងចាស់ដៃ ក្រោយពីនាងបង្ហោះវីដេអូរោលរាលជាមួយតារាសម្តែងប្រុស ប៉ែន ភក្រ័សុធារិទ្ធ នៅលើបណ្តាញសង្គមទិកតុកទំនងជាអ្នកទាំងពីរកំពុងថតរូបប្រម៉ូតរឿងថ្មី។
អ្នកលេងបណ្តាញសង្គមបានចូលទៅខំមិនរិះគន់ថា «ដើម្បីអាហារ៣ពេល សុំទោសដែលនិយាយត្រង់», «ឱ្យតែបានលុយសុំទោសនិយាយលេងទេ» , «ខ្មែរឥឡូវថតច្បាស់ៗ» ,«ខាងស្រីប្រឹងទាញរ៉ូបខ្លាចគេថតមិនឃើញ» ,«ចុមថតរឿនជប៉ុនមែន» «ការថតមិនសូវសមព្រោះពាក់ស៊ិចស៊ីពេក» ,«ហួសហេតុ» «រលាយអស់ហើយវប្បធម៌ខ្មែរ» «ដើម្បីលុយធ្វើអីក៏បានដែរ»៕
សូមទស្សនាវីដេអូខាងក្រោម៖
https://www.tiktok.com/@jessica__ka08/video/7196627903763844379