កម្សាន្ត៖ ស្របពេលតារាចម្រៀងនៅក្នុងផលិតកម្មហង្សមាសស្ទើរគ្រប់គ្នាកំពុងមមាញឹក តាមរយៈការចេញច្រៀងនៅតាមស្ថានីយទូរទស្សន៍ក៏ដូចជាឆាកប្រគំតន្រ្តី តាមបណ្តារខេត្ត ។ ប៉ុន្តែបើគេក្រឡេកមើលតារាចម្រៀងរូបស្រស់ស្រគត់ស្រគំ សុខ ស្រីនាង បែរជាស្ងាត់ដំណឹងឈឹងសូម្បីតែសកម្មភាពនៅក្នុងបណ្តាញ សង្គមក៏មិនឃើញនាងបង្ហោះរូបភាពដូចមុនដែរ ។

បើគិតមកដល់ត្រឹមថ្ងៃទី ០៦ ខែកុម្ភៈនេះរយៈពេលមួយខែគត់ដែលតារាចម្រៀ ងប្រចាំផលិតកម្មហង្សមាស សុខ ស្រីនាង មិនបានបង្ហាញសកម្មភាពឬរូប ភាពស្អាតៗចែករំលែកដល់ហ្វេន ហ្វេន នៅក្នុងតាមបណ្តាញសង្គមដូចមុនទេ ។សូម្បីបង្ហាញវត្តមាននៅតាមឆាកប្រគំតន្រ្តីនានាក៏គេមិនឃើញរូបនាងដែរ ។ ភាពស្ងប់ស្ងាត់របស់តារាចម្រៀងរូបនេះបានធ្វើឱ្យមហាជនដែលតាមដានជីវិតឯកជនរបស់តារាក្នុងសិល្បៈបានសម្តែងការងឿងឆ្ងល់ស្ទើរគ្រប់គ្នាដោយមានការលើកឡើងផ្សេងៗគ្នា។ ដោយអ្នកខ្លះបាននិយាយថា«សុខ ស្រីនាង បាត់ទៅ ណាឬក៏ឈប់ពីសិល្បៈទេដឹង?»«គាត់ចប់កិច្ចសន្យាជាមួយផលិតកម្មហង្ស មាសហើយរង់ចាំចេញមុខនៅកន្លែងថ្មី» «តិច សុខ ស្រីនាង មានបញ្ហាសុខ ភាពបានជាស្ងាត់បែបនេះ»មិនតែប៉ុណ្ណោះក៏មានអ្នកខ្លះទៀតបានសង្ស័យថា «សុខ ស្រីនាង សំងំកែសម្ជស្សថែមទៀតផង »
ទាំងនេះគ្រាន់តែជាមតិលើកឡើងរបស់អ្នកគាំទ្រតារាចម្រៀង សុខ ស្រីនាងខណៈនាងស្ងប់ស្ងាត់សកម្មភាពបែបនេះ ។ មិនទាន់មានការបញ្ជាក់ច្បាស់ លាស់ទាក់ទងជាមួយនឹងបាត់មុខ របស់តារាចម្រៀង សុខ ស្រីនាង នៅឡើយ ទេ ។ សុខ ស្រីនាង គឺជាតារាចម្រៀងលំដាប់ជួរមុខនៅក្នុងផលិតកម្មហង្ស មាសដោយនាងទទួលបានការស្រឡាញ់ពេញចិត្តពីសំណាក់មហាជនច្រើ់ន ជាពិសេសតាមរយៈរូបសម្រស់ស្រស់ស្អាតបែបធម្មជាតិរួមនឹងស្ទីលរៀបចំខ្លួន បែបសុភាពៗតែមើលទៅទាក់ភ្នែកជាខ្លាំង ។
ក្រៅពីមានបទចម្រៀងពីរោះៗជា បន្តបន្ទាប់តារាចម្រៀងរូបរាងតូចស្រឡូនរូបនេះក៏ធ្លាប់ត្រូវផលិតកម្មជ្រោមជ្រែងដោយផ្តល់តំណែងជាគណៈកម្មាការនៅក្នុងកម្មវិធីប្រឡងចម្រៀងCambodia Idol Junior កាលពីអំឡុងឆ្នាំ ២០១៩៕