លទ្ធផលជំនួបមិត្តភាពអន្ដរជាតិលើកទី២៖ ក្រុមបាល់ទះជម្រើសជាតិកម្ពុជា យកឈ្នះ U19 បារាំងវិញ ៣-១សិត

ស៊ែរចូលហ្វេសប៊ូក
ស៊ែរចូលតេឡេក្រាម
ស៊ែរចូល WhatsApp
FB
TG
WA

រាជធានីភ្នំពេញ៖ យោងតាមការឲ្យដឹងមុននេះបន្តិចពីការប្រកួតកីឡាបាល់ទះមិត្តភាពអន្តរជាតិលើកទី២ រវាងក្រុមជម្រើសជាតិកម្ពុជា និងក្រុមជម្រើសជាតិ U19 បារាំងបានបញ្ចប់ ដោយក្រុមម្ចាស់ផ្ទះកម្ពុជា បានយកឈ្នះវិញ ក្នុងលទ្ធផល ៣-១សិតមុននេះបន្ដិច នៅវិមានពហុកីឡដ្ឋានជាតិ(ស្ដាតអូឡាំពិក)។

ឧបត្ថម្ភធំដោយ៖ SS288.COM

ទោះជាយ៉ាងណា ជំនួបដ៏ទាក់ទាញនេះ ក្រុមបាល់ទះជម្រើសជាតិកម្ពុជា ធ្វើបានយ៉ាងល្អ ដោយបានយកឈ្នះ ២សិតផ្ទួនៗ ជាមួយពិន្ទុ ២៥-២០ និង ២៥-២១ មុនក្រុមភ្ញៀវ U19 បារាំង វាយបកឈ្នះវិញ ២១-២៥ពិន្ទុ ។ ប៉ុន្ដែចូលសិតទី៤ បានក្លាយជាសិតកាត់សេចក្ដី បន្ទាប់ពីកម្ពុជាបានយកឈ្នះ ក្នុងពិន្ទុ ២៥-១៩ ដើម្បីធានាជ័យជម្នះរបស់ខ្លួន ៣-១សិតតែម្ដង ។

ជាមួយការសងសឹក ក៏ដូចជាការតដៃបានវិញនេះដែរ បានធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើល និងរីករាយជាខ្លាំង ចំពោះក្រុមបាល់ទះជម្រើសជាតិកម្ពុជា ដែលអាចយកឈ្នះក្រុមខ្លាំងបារាំង ដ្បិតជំនួបមិត្តភាពអន្ដរជាតិ លើកទី១ កាលពីថ្ងៃទី១៩ ខែកុម្ភៈកន្លងទៅ គឺកម្ពុជា បានចាញ់ក្រុម U19 បារាំង ក្នុងលទ្ធផល ៣-០សិត ។

សូមបញ្ជាក់ថា ការប្រកួតនេះ បានធ្វើឡើងក្រោមវត្តមាននាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា និងមានការចូលរួមពីលោក Jacques Pellet ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា ។ អ្វីដែលពិសេស សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក៏បានចាប់អារម្មណ៍ជំនួបមិត្តភាពអន្ដរជាតិនេះ និងបានកោតសរសើរពីសមត្ថភាពរបស់កីឡាករកម្ពុជាទៀតផង ៕

ព័ត៌មានពេញនិយម

ដៃគូរសហការ

វេបសាយកំសាន្តល្អផ្តាច់គេ
តែមួយគត់នៅកម្ពុជា🇰🇭 និង 🇹🇭ថៃ

ទំនុកចិត្ត ដាក់ដកប្រាក់២៤ម៉ោង