បើតាមការបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុករបស់លោកឧកញ៉ា ស្រី ចាន់ថន នៅថ្ងៃព្រហស្បតិ៍ ទី០២ ខែមីនា ឆ្នាំ២០២៣ មុននេះបន្ដិចបានឱ្យដឹងថា លោកបានអញ្ចើញទៅសាកសួរសុខទុក្ខដោយផ្ទាល់ នៅឯក្លឹបប្រដាល់គុនខ្មែរចលនាយុវជនកម្ពុជា១៥៧ ដើម្បីលើកទឹកចិត្តដល់អ្នកប្រដាល់គុនខ្មែររបស់យើង ក៏ដូចជាបានផ្ដល់ជូនថរិកាជាង ១១ ម៉ឺនដុល្លារ សម្រាប់ការផ្គត់ផ្គង់ និងចំណាយនានានៅក្នុងក្លឹបរយៈពេល ៥ឆ្នាំ។

លោកឧកញ៉ា ស្រី ចាន់ថន បានសរសេរថា៖« #ថ្ងៃនេះខ្ញុំបាទបានចុះមកមើលផ្ទាល់នឹងបានឧបត្ថម្ភថវិកាសរុបជូនដល់ក្លឹបកីឡាគុនខ្មែរ ចលនាយុវជនកម្ពុជា ក.157 ចំនួន ជាង(11 ម៉ឺនដុល្លារ)សម្រាប់ចំណាយក្នុងរយៈពេល5ឆ្នាំបន្ត ខ្ញុំសង្ឃឹមថាការឧបត្ថម្ភនេះនឹងជំរុញឲ្យកីឡាគុនខ្មែររបស់យើងរីកចម្រើនមួយកម្រិតបន្ថែមទៀត គុនខ្មែរមិនរីកចម្រើនដោយខ្លួនឯងនោះទេ លុះត្រាណាតែយើងចូលរួមគាំទ្រទាំងអស់គ្នា ❤️ I love Cambodia 🇰🇭
#sreychanthorn #គុនខ្មែរ #ខ្មែរអាចធ្វើបាន #cambodia»៕