លោកឧកញ៉ា ស្រី ចាន់ថន បានបង្ហោះនៅលើហ្វេសប៊ុករបស់គាត់នាពេលថ្មីៗនេះថា៖«🙏🏻🇰🇭🙏🏻ខ្ញុំពិតជាមានសេចក្តីរំភើបរីករាយខ្លាំងបំផុតសម្រាប់ការគាំទ្ររបស់បងប្អូនទៅលើគុនខ្មែររបស់យើង ខ្ញុំកំណត់ត្រឹមតែ 33k ចែករំលែក (Share) តែបងប្អូនបានចែករំលែករហូតដល់ទៅ 37K ជាងឯណោះ។ ដូច្នេះដើម្បីឆ្លើយតបនឹងការគាំទ្រមួយនេះខ្ញុំនឹងរៀបចំបង្កើតក្លឹបកម្រិតអន្តរជាតិមួយក្នុងពេលដ៏ឆាប់ខាងមុខនេះ។ ខ្ញុំនឹងបើកការប្រជុំមួយជាមួយលោកគ្រូបង្វឹកគុនខ្មែររបស់យើងដើម្បីរៀបចំក្លឹបមួយនេះឲ្យមានស្តង់ដាអន្តរជាតិ។

ខ្ញុំសង្ឃឹមថាបងប្អូននឹងនៅតែបន្តការគាំទ្រដល់វិស័យកីឡាគុនខ្មែររបស់យើងបន្តទៀត និងជារៀងរហូត។ ការគាំទ្ររបស់បងប្អូនទាំងអស់គ្នាគឺជាកម្លាំងជម្រុញដ៏អស្ចារ្យ ដើម្បីឲ្យវិស័យកីឡាគុនខ្មែរមានការរីកចម្រើន និងល្បីល្បាញពាសពេញសកលលោក ❤️🇰🇭❤️
សូមអរគុណបងប្អូនខ្មែរជាទីគោរពស្រលាញ់ទាំងអស់គ្នាសម្រាប់ការចែករំលែកផុសរបស់ខ្ញុំកាលពីព្រឹកមិញរហូតលើសចំនួនដែលខ្ញុំបានកំណត់។🙏🏻🙏🏻🙏🏻🇰🇭❤️🇰🇭» ៕