Kylian Mbappe អះអាងថា លទ្ធផលពេលប៉ះជាមួយ Bayern Munich នឹងមិនប៉ះពាល់ដល់អនាគតគាត់នៅ PSG នោះទេ

ស៊ែរចូលហ្វេសប៊ូក
ស៊ែរចូលតេឡេក្រាម
ស៊ែរចូល WhatsApp
FB
TG
WA

Kylian Mbappe បានអះអាងថា លទ្ធផលរបស់ PSG ទល់នឹង Bayern Munich នៅក្នុងក្របខ័ណ្ឌ Champions League មិនប៉ះពាល់ដល់អនាគតរបស់គាត់នៅក្លឹបបារាំងនេះទេ។ ជម្រាបផងដែរថា PSG នឹងត្រូវជួបជាមួយ Bayern Munich ក្នុងការប្រកួតជើងទី២ នៃក្របខណ្ឌ Champions League នៅយប់ថ្ងៃព្រហស្បតិ៍នេះ ដោយក្រុមកំពូលតារាង Ligue 1 បានចាញ់ក្នុងលទ្ធផល ១-០ កាលពីជើងទី១។ កីឡាកររូបនេះតែងតែមានពាក្យចចាមអារ៉ាមជាច្រើនជុំវិញការចាកចេញរបស់គាត់ ប៉ុន្តែយ៉ាងណាគាត់បានបញ្ជាក់ច្បាស់ហើយថា លទ្ធផលប្រកួតជាមួយ Bayern នឹងមិនប៉ះពាល់ដល់ការសម្រេចចិត្តរបស់គាត់នោះទេ។

ឧបត្ថម្ភធំដោយ៖ CT777.COM | SSS789.com

ក្រោយពេលយកឈ្នះលើក្លឹប Nantes ក្នុងលទ្ធផល ៤-២ ខ្សែ​ប្រយុទ្ធស្លាប Kylian Mbappe បាននិយាយថា៖«ប្រសិនបើការប្រកួតនេះ [Baryen] នឹងប៉ះពាល់ដល់អនាគតរបស់ខ្ញុំ? ខ្ញុំមិនគិតដូច្នេះទេ។ ប្រសិនបើខ្ញុំភ្ជាប់អនាគតរបស់ខ្ញុំនៅ Champions League ហើយមានការគោរពដល់ក្លឹប ខ្ញុំនឹងកាន់តែរីកចម្រើន! នៅទីនេះខ្ញុំសប្បាយចិត្ត ហើយ​នៅ​ពេល​នេះ ខ្ញុំ​មិន​អាច​គិត​អ្វី​ផ្សេង​ក្រៅ​ពី​កសាងអ្វីល្អៗជាមួយ PSG នោះទេ»។ គួរឱ្យដឹងដែរថា Mbappe បានឈ្នះស្ទើរតែគ្រប់ពានកិត្តិយសទាំងអស់នៅក្នុងបាល់ទាត់សម្រាប់ទាំង PSG និងបារាំង ប៉ុន្តែភាពជោគជ័យនៅអឺរ៉ុបរបស់គាត់ គឺមិនស៊ីចង្វាក់គ្នានោះទេ។ វាទំនងថាគាត់នឹងបាត់បង់ឱកាសលើកពាន Champions League ជាថ្មីម្ដងទៀត ខណៈដែលក្រុមរបស់គាត់នឹងត្រូវទៅទឹកដីក្រុម Bayern នៅកីឡដ្ឋាន Allianz Arena ដើម្បដណ្ដើមទៅវគ្គ ៨ក្រុមចុងក្រោយ៕

ព័ត៌មានពេញនិយម

ដៃគូរសហការ

វេបសាយកំសាន្តល្អផ្តាច់គេ
តែមួយគត់នៅកម្ពុជា🇰🇭 និង 🇹🇭ថៃ

ទំនុកចិត្ត ដាក់ដកប្រាក់២៤ម៉ោង