ក្លឹប Manchester United មានទំនុកចិត្តថាពួកគេអាចទិញយក Harry Kane នៅរដូវក្តៅនេះ ខណៈដែលក្លឹបបិសាចក្រហម កំពុងសម្លឹងមើលខ្សែប្រយុទ្ធដ៏ឆ្នើមម្នាក់នេះ។ រំលឹកដែរថា កីឡាករដ៏ឆ្នើមរបស់ក្លឹប Tottenham Hotspur រូបនេះ ក្លាយជាអ្នកស៊ុតបញ្ចូលទីច្រើនបំផុតសម្រាប់ក្លឹបកាលពីពេលថ្មីៗនេះ ប៉ុន្តែក្លឹបមានមូលដ្ឋាននៅភាគខាងជើងទីក្រុងឡុងដ៍មួយនេះ នៅតែមិនមានការប្រកួតប្រជែងអ្វីនោះឡើយ បើនិយាយដល់ការប្រកួតនៅក្របខណ្ឌ Premier League។

តំណាងរបស់ Manchester United បានទាក់ទងទៅភ្នាក់ងាររបស់ Kane តាមរយៈភាគីទី៣ ហើយពួកគេក៏មានលទ្ធផលវិជ្ជមានជាមួយគ្នាផងដែរ នេះបើយោងតាមសារព័ត៌មាន The Sun។ ប្រសិនបើក្លឹប Tottenham មិនអាចចាប់យកតំណែងកំពូលទាំង ៤ នៅក្របខណ្ឌ Premier League ពួកគេជឿថា វានឹងបង្ខំឱ្យក្លឹប Tottenham ត្រូវទម្លាក់តម្លៃខ្លួនរបស់ Kane ដែលសព្វថ្ងៃកំពុងមានតម្លៃដល់ ១០០ លានផោន។
កាលពីជាង ១៨ ខែមុន Kane ក៏មានព័ត៌មានទាក់ទងនឹងការចាកចេញពីក្លឹប Tottenham នៅពេលដែល Manchester City បង្ហាញចំណាប់អារម្មណ៍លើគាត់។ យ៉ាងណាក៏ដោយ លោកប្រធានក្លឹប Daniel Levy បានប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ថា កីឡាកររូបនេះមិនមែនសម្រាប់លក់ទេ ហើយ City បានបន្តចុះហត្ថលេខាជាមួយ Erling Haaland។ ជាមួយគ្នានេះ Bayern Munich ក៏មានការចាប់អារម្មណ៍ ដូច្នេះពួកគេក៏ជាគូប្រជែងរបស់ Manchester United ផងដែរ៕