Tottenham Hotspur បានធ្លាក់ចេញពី Champions League ខណៈលោកគ្រូ Conte ទទូចចង់បន្ដដឹកនាំដល់ចប់រដូវកាលសិន

ស៊ែរចូលហ្វេសប៊ូក
ស៊ែរចូលតេឡេក្រាម
ស៊ែរចូល WhatsApp
FB
TG
WA

លោក Antonio Conte បាននិយាយថា គាត់រីករាយក្នុងការបន្តធ្វើជាគ្រូបង្វឹករបស់ Tottenham Hotspur បន្ទាប់ពីក្រុមរបស់គាត់ បានធ្លាក់ចេញពីក្របខ័ណ្ឌ Champions League ដ៏ទៅឱ្យក្រុម AC Milan។ ម្ចាស់ផ្ទះ Spurs បានធ្លាក់ចេញពី UCL ក្នុងលទ្ធផលសរុប ១-០ បន្ទាប់ពីការប្រកួតជើងទី២ នៅទឹកដីទីក្រុងឡុងដ៍ខាងជើងយប់មិញនេះបានត្រឹម ០-០ ហើយធ្វើឱ្យអ្នកគាំទ្រ Spurs សម្តែងការខឹងសម្បារយ៉ាងខ្លាំងចំពោះគ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះ នៅពេលសំឡេងកញ្ចែពេញម៉ោងបន្លឺឡើង។

ឧបត្ថម្ភធំដោយ៖ SS288.COM

រំលឹកដែរថា Spurs ធ្លាក់ចេញពី FA Cup ទៅក្រុម Sheffield United កាលពីមួយសប្តាហ៍មុន ហើយឆ្នាំ ២០២២-២៣ នឹងក្លាយជារដូវកាលគ្មានពានរង្វាន់សម្រាប់ Spurs ជាថ្មីម្ដងទៀត ហើយចំណាត់ថ្នាក់កំពូលទាំងបួនរបស់ពួកគេក៏ស្ថិតនៅក្រោមការគំរាមកំហែងដ៏ធំផងដែរ។ មានការរំពឹងទុកកាន់តែខ្លាំងឡើងអំពីអនាគតរបស់លោកគ្រូវ័យ ៥៣ឆ្នាំ ប៉ុន្តែនៅក្នុងសន្និសីទសារព័ត៌មានក្រោយការប្រកួតរបស់គាត់ មិនមានសញ្ញាណាមួយនៃការចាកចេញដែលជិតមកដល់នោះទេ។ លោក Conte បាននិយាយថា៖«នេះមិនមែនជាថ្ងៃត្រឹមត្រូវក្នុងការនិយាយអំពីអនាគតរបស់ខ្ញុំ ប៉ុន្តែខ្ញុំមានកុងត្រាជាមួយ Tottenham។ ក្លឹបដឹងច្បាស់ពីគំនិតរបស់ខ្ញុំ។ នៅចុងបញ្ចប់នៃរដូវកាលនេះ យើងនឹងជួបគ្នា ហើយបន្ទាប់មកយើងនឹងធ្វើការសម្រេចចិត្តរួម»៕

ព័ត៌មានពេញនិយម

ដៃគូរសហការ

វេបសាយកំសាន្តល្អផ្តាច់គេ
តែមួយគត់នៅកម្ពុជា🇰🇭 និង 🇹🇭ថៃ

ទំនុកចិត្ត ដាក់ដកប្រាក់២៤ម៉ោង