Paris Saint-Germain កំពុងរៀបចំដេញថ្លៃ ៥០លានផោន សម្រាប់ខ្សែការពារ Harry Maguire របស់ក្រុម Manchester United។ ខ្សែការពារកណ្តាលរបស់ក្លឹបអង់គ្លេស បានប្រកួតក្នុងក្របខណ្ឌ Premier League ត្រឹមតែ ៥ ប្រកួតប៉ុណ្ណោះ នៅរដូវកាលនេះ ហើយលេងបានសរុប ៩៤នាទី នៅក្នុងចំណោម ៨ ប្រកួតចុងក្រោយរបស់បិសាចក្រហម។ United ត្រូវបានគេរំពឹងថា នឹងព្យាយាមលក់កីឡាករវ័យ ៣០ឆ្នាំ នៅរដូវក្តៅនេះ ហើយ The Sun ក៏បានអះអាងថា PSG នឹងចាប់ផ្តើមការសកម្មភាពរបស់ពួកគេ បន្ទាប់ពីខកខានលើរូបគាត់កាលពីក្នុងខែមករា។

ជម្រាបដែរថា លោក Erik ten Hag បានចុះកិច្ចសន្យាលើកីឡាករ Raphael Varane និង Lisandro Martinez ដែលជាប្រព័ន្ធការពារដែលគាត់ពេញចិត្ត ជាមួយនឹង Victor Lindelof និងសូម្បីតែខ្សែការពារឆ្វេង Luke Shaw ក៏កំពុងមានប្រៀបជាងអតីតខ្សែការពាររបស់ Leicester រូបនេះផងដែរ។ យ៉ាងណា Maguire ដែលលេងបានចំនួន ១៦៥ ប្រកួត ចាប់តាំងពីផ្ទេរទៅ Old Trafford នៅក្នុងតម្លៃ ៨០ លានផោន ក្នុងឆ្នាំ២០១៩ នៅតែជាប្រធានក្រុមរបស់បិសាចក្រហម ហើយគាត់ត្រូវបានគេរាយការណ៍ថា បានតាំងចិត្តថានឹងឈ្នះយកតួនាទីចាស់របស់គាត់វិញ។ ប៉ុន្តែការផ្លាស់ប្តូរទៅកាន់រដ្ឋធានីរបស់បារាំងដើម្បីចូលរួមក្រុមកំពូលតារាមួយ នឹងធ្វើឱ្យគាត់ពិបាកក្នុងការបដិសេធ ខណៈមាននាទីលេងទៀងទាត់ នឹងអាចជំរុញដល់ក្តីសង្ឃឹមរបស់គាត់ក្នុងការបន្តនៅក្នុងជម្រើស ១១នាក់ដំបូង របស់លោកគ្រូ Gareth Southgate នៅការប្រកួត Euro ២០២៤៕