Barcelona ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ពុក​រលួយ​ ជុំវិញ​ការ​បង់​ប្រាក់ ៧.៣ លានអឺរ៉ូ ទៅ​ឱ្យអតីតអនុប្រធាន​គណៈកម្មាធិការ​អាជ្ញាកណ្តាល​អេស្ប៉ាញ

ស៊ែរចូលហ្វេសប៊ូក
ស៊ែរចូលតេឡេក្រាម
ស៊ែរចូល WhatsApp
FB
TG
WA

ក្លឹប Barcelona ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ពុក​រលួយ​ ជុំវិញ​ការ​បង់​ប្រាក់ទៅ​ឱ្យអតីតអនុប្រធាន​គណៈកម្មាធិការ​អាជ្ញាកណ្តាល​អេស្ប៉ាញ នេះបើតាមការឱ្យដឹងដោយសារព័ត៌មាន DailyMail។ រដ្ឋអាជ្ញាសាធារណៈរបស់អេស្ប៉ាញបានចោទប្រកាន់ថា ក្លឹបបានរក្សាទំនាក់ទំនងជាមួយលោក Jose Maria Enriquez Negreira ដោយការបង់ប្រាក់ ដែលនាំឱ្យ Barcelona ទទួលផលចំណេញលើការសម្រេចចិត្តរបស់អាជ្ញាកណ្តាល។ រដ្ឋអាជ្ញាបាននិយាយថា លុយចំនួន ៧.៣ លានអឺរ៉ូ ត្រូវបានបង់ដោយក្លឹប Barcelona ទៅឱ្យ DASNIL និង NILSAT ដែលជាក្រុមហ៊ុនគ្រងដោយលោក Negreira ។

ឧបត្ថម្ភធំដោយ៖ SS288.COM

ក្លឹបអាចប្រឈមនឹងការពិន័យផ្នែកហិរញ្ញវត្ថុដ៏ធំ ហើយលោក Negreira, អតីតប្រធានក្លឹប Barcelona លោក Sandro Rosell និង Josep Bartomeu និងអតីតនាយកលោក Oscar Grau និងលោក Albert Soler អាចប្រឈមមុខនឹងការជាប់ពន្ធនាគាររហូតដល់ ៤ឆ្នាំ។ ឥឡូវនេះ តុលាការនឹងត្រូវសម្រេចថា តើមានភស្តុតាងគ្រប់គ្រាន់ដើម្បីបញ្ជាក់ថាលោក Negreira បានប្រើប្រាស់ប្រាក់ដែលបានបង់ទៅឱ្យគាត់ដោយក្លឹប Barcelona ដើម្បីជាថ្នូរឱ្យអាជ្ញាកណ្ដាលកាត់សេចក្ដីឱ្យក្លឹបមានប្រៀបជាង នៅពេលមានប្រកួតដែរ ឬទេ៕

ព័ត៌មានពេញនិយម

ដៃគូរសហការ

វេបសាយកំសាន្តល្អផ្តាច់គេ
តែមួយគត់នៅកម្ពុជា🇰🇭 និង 🇹🇭ថៃ

ទំនុកចិត្ត ដាក់ដកប្រាក់២៤ម៉ោង