លោកគ្រូ Erik ten Hag មានការសោកស្ដាយចំពោះការខ្វះភាពស៊ីសង្វាក់គ្នារបស់អាជ្ញាកណ្តាល បន្ទាប់ពីការសម្រេចចិត្តរបស់លោក Anthony Taylor នៅក្នុងការប្រកួតរបស់ Manchester United ជាមួយនឹងក្រុម Southampton កាលពីយប់មិញនេះ។ បិសាចក្រហមអាចត្រឹមស្មើ ០-០ នៅកីឡដ្ឋាន Old Trafford បន្ទាប់ពី Casemiro ទទួលបានកាតក្រហមក្នុងតង់ទី១ ក្រោយកីឡាករប្រេស៊ីលរូបនេះព្យាយាមប្រជែងជាមួយកីឡាករ Carlos Alcaraz។ ដំបូងឡើយលោក Taylor បានបង្ហាញកាតលឿងដល់ Casemiro ប៉ុន្តែបានដំឡើងទៅជាពណ៌ក្រហម បន្ទាប់ពីការពិនិត្យ VAR។

វាមានន័យថា Casemiro គឺជាកីឡាករដំបូងរបស់ Man Utd ដែលទទួលបានកាតក្រហម ២ ក្នុងរដូវកាល Premier League តែមួយចាប់តាំងពី Nemanja Vidic ក្នុង ២០១៣-១៤ ហើយគាត់នឹងជាប់បម្រាមចំនួន ៤ប្រកួត ដោយសារតែវាគឺជាការបណ្តេញចេញពីទីលានជាលើកទី២របស់គាត់។ ការទាក់ជើងរបស់ Casemiro មិនខុសពីឧប្បត្តិហេតុមួយកាលពីថ្ងៃសៅរ៍ នៅពេលដែល Ricardo Pereira ទាក់ជើង Joao Felix នោះទេ ប៉ុន្តែ Ricardo Pereira គេចផុតពីការដាក់ទណ្ឌកម្មទាំងស្រុង ហើយនេះគឺជាចំណុចសំខាន់នៃការខកចិត្តរបស់លោក Ten Hag៕