អ្នកគាំទ្រក្លឹប Athletic Bilbao បានចំអកឱ្យក្លឹប Barcelona ដោយការបោះក្រដាសប្រាក់ក្លែងក្លាយលើទីលានប្រកួតជុំវិញរឿងអាស្រូវពុករលួយ

ស៊ែរចូលហ្វេសប៊ូក
ស៊ែរចូលតេឡេក្រាម
ស៊ែរចូល WhatsApp
FB
TG
WA

អ្នកគាំទ្ររបស់ក្លឹប Athletic Bilbao បានចំអកឱ្យក្លឹប Barcelona ដោយការបោះលុយក្លែងក្លាយទៅលើទីលានប្រកួត ចំពេលដែលក្លឹបអ្នកមានបុណ្យ Barcelona មានរឿងអាស្រូវពុករលួយជុំវិញការបង់ប្រាក់ទៅឱ្យអាជ្ញាកណ្តាលកាលពីពេលថ្មីៗនេះ។ អ្នកគាំទ្រក្លឹប Athletic បានបោះក្រដាសប្រាក់ដែលមានឡូហ្គោក្លឹប Barcelona និងមានពាក្យថា «ម៉ាហ្វីយ៉ា» នៅលើក្រដាសប្រាក់នោះ នៅកំឡុងការប្រកួត La Liga រវាងក្លឹបទាំង ២ នៅទឹកដី San Mames កាលពីយប់ថ្ងៃអាទិត្យ។

ឧបត្ថម្ភធំដោយ៖ SS288.COM

វាបានកើតឡើងបន្ទាប់ពីមានការបញ្ជាក់ថា Barcelona កំពុងស្ថិតក្រោមការស៊ើបអង្កេត ជុំវិញការបង់ប្រាក់ទៅឱ្យអតីតអនុប្រធានគណៈកម្មាធិការបច្ចេកទេសអាជ្ញាកណ្តាល (CTA) លោក Jose Maria Enriquez Negreira។

Barcelona ត្រូវបានគេចោទថា បានបង់ប្រាក់ជាង ៧ លានអឺរ៉ូ ទៅលោក Negreira ចន្លោះឆ្នាំ២០០១ និង២០១៨។ ព្រះរាជអាជ្ញាកំពុងស៊ើបអង្កេតលើក្លឹបជុំវិញរឿងអាស្រូវនេះ ខណៈដែលប្រធានក្លឹបលោក Joan Laporta បានទទូចថា Barca គ្មានកំហុសអ្វីឡើយ។ យ៉ាងណាក៏ដោយ វាប្រហែលជាត្រូវការពេលយូរណាស់ មុនពេលសំណុំរឿងប្រឆាំងនឹង Barcelona ត្រូវបានដោះស្រាយ ខណៈដែលដំណើរការផ្លូវច្បាប់ដ៏វែងឆ្ងាយទើបតែចាប់ផ្តើម៕

ព័ត៌មានពេញនិយម

ដៃគូរសហការ

វេបសាយកំសាន្តល្អផ្តាច់គេ
តែមួយគត់នៅកម្ពុជា🇰🇭 និង 🇹🇭ថៃ

ទំនុកចិត្ត ដាក់ដកប្រាក់២៤ម៉ោង