Real Madrid បាននិយាយថា ពួកគេនឹងគាំទ្ររាល់ការចោទប្រកាន់លើក្លឹប Barcelona ពាក់ព័ន្ធនឹងអំពើពុករលួយ

ស៊ែរចូលហ្វេសប៊ូក
ស៊ែរចូលតេឡេក្រាម
ស៊ែរចូល WhatsApp
FB
TG
WA

ក្លឹប Real Madrid បាននិយាយថា ពួកគេនឹងគាំទ្រការចោទប្រកាន់ក្លឹប Barcelona លើករណីពុករលួយពាក់ព័ន្ធនឹងប្រាក់ដែលបានបង់ទៅឱ្យអនុប្រធានគណៈកម្មាធិការអាជ្ញាកណ្តាលអេស្ប៉ាញ។ Real Madrid រៀបចំដើម្បីការពារផលប្រយោជន៍របស់ពួកគេ នៅពេលដែលដំណើរចោទប្រកាន់ក្លឹប Barcelona នឹងចាប់ផ្ដើម។ កាល​ពី​ថ្ងៃ​សុក្រ តុលាការ​បាន​បើក​សវនាការ​ជំនុំ​ជម្រះ​ក្រុម Barcelona ពី​បទ​ពុក​រលួយ ​រំលោភ​លើ​ទំនុក​ចិត្ត និងកំណត់ត្រា​អាជីវកម្ម​មិន​ពិត។

ឧបត្ថម្ភធំដោយ៖ SS288.COM

ព្រះរាជអាជ្ញាចោទប្រកាន់ថា Barcelona បានបង់ប្រាក់ ៨.៤ លានអឺរ៉ូ ទៅឱ្យលោក Jose Maria Enriquez Negreira និងក្រុមហ៊ុនរបស់គាត់ ជាថ្នូរជួយដល់ការសម្រេចចិត្តរបស់អាជ្ញាកណ្តាល។ ចំណែក Barcelona ដែលបានបដិសេធរាល់ការចោទប្រកាន់បានទទួលស្គាល់ថា ការបង់ប្រាក់ត្រូវបានធ្វើឡើងទៅឱ្យ Dasnil 95 ចន្លោះឆ្នាំ២០០១ និង ២០១៨។ ក្លឹបកាតាឡានបានពណ៌នាក្រុមហ៊ុនថា «ជាអ្នកប្រឹក្សាបច្ចេកទេសខាងក្រៅ» ដែលក្លឹបបានបង់ប្រាក់ដើម្បីចងក្រងរបាយការណ៍វីដេអូទាក់ទងនឹងអាជ្ញាកណ្តាល «ក្នុងគោលបំណងបំពេញបន្ថែមនូវព័ត៌មានដែលបុគ្គលិកគ្រូបង្វឹកត្រូវការ»។ អតីតប្រធានក្លឹប Barcelona លោក Josep Maria Bartomeu និង Sandro Rosell ក៏ដូចជាលោក Negreira សុទ្ធតែប្រឈមនឹងការចោទប្រកាន់នេះ៕

ព័ត៌មានពេញនិយម

ដៃគូរសហការ

វេបសាយកំសាន្តល្អផ្តាច់គេ
តែមួយគត់នៅកម្ពុជា🇰🇭 និង 🇹🇭ថៃ

ទំនុកចិត្ត ដាក់ដកប្រាក់២៤ម៉ោង