ជំនួសឱ្យការផ្តោតលើពេលវេលានិងថរិការបស់ពួកគេ ដើម្បីព្យាយាមផ្គាប់ចិត្ត Kylian Mbappe របស់ក្លឹបសេដ្ឋីបារាំង Paris Saint-Germain ក្លឹបស្ដេចស Real Madrid កំពុងរៀបចំផែនការនាំយកកីឡាករយ៉ាងមិនគួរឱ្យជឿ ដោយពួកគេចង់បានកីឡាករចំនួន ៣រូប នៅទីផ្សាររដូវក្តៅនេះ។ ប្រាក់ក្នុងគម្រោងនេះគឺវាលើសពីតម្លៃខ្លួន Kylian Mbappe ទៅទៀត ប៉ុន្តែក្លឹបយក្សអេស្ប៉ាញមួយនេះ សម្លឹងចង់បានកម្លាំងថ្មីឱ្យបានច្រើនដើម្បីមកជួយក្រុម។

សារព័ត៌មានអេស្ប៉ាញ Fichajes បានរាយការណ៍ថាក្លឹបនៅ Los Blancos កំពុងពិចារណាលើការនាំយកកីឡាករ Khvicha Kvaratskheila, Jude Bellingham និង Joao Cancelo ក្នុងតម្លៃលើសពី ៣០០ លានអឺរ៉ូ ដើម្បីផ្លាស់ប្តូរទម្រង់ក្រុមរបស់ពួកគេ។ លោក Florentino Perez នៅតែជាអ្នកគាំទ្រកីឡាករ Mbappe ហើយ Real Madrid នឹងព្យាយាមចុះហត្ថលេខាលើគាត់ប្រសិនបើមានឱកាស ប៉ុន្តែអាទិភាពបច្ចុប្បន្នគឺក្លឹបអេស្ប៉ាញនេះចង់បានកីឡាករច្រើនរូប៕