កីឡាករ Erling Haaland បានស៊ុតបញ្ចូលទី៥ គ្រាប់ម្នាក់ឯងកាលពីយប់មិញនេះ ដែលបានជួយឱ្យ Manchester City ឡើងទៅកាន់វគ្គ ៨ ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League ក្រោយបញ្ចប់ក្នុងលទ្ធផល ៧-០ ទល់នឹង RB Leipzig។ ខ្សែប្រយុទ្ធរូបនេះរកបាន Hat-trick រួមទាំងការស៊ុតបញ្ចូលទីចំនួន ២គ្រាប់ ក្នុងរយៈពេល ២នាទី នៅតង់ទី១ មុនពេលដាក់ ២ គ្រាប់ទៀត នៅក្នុងតង់ទី២ នៅឯកីឡដ្ឋាន Etihad សម្រាប់ជ័យជម្នះសរុបទាំង២ជើងគឺ ៨-១ ។

ឥឡូវនេះជាមួយនឹងការរកបាន ៣៩ គ្រាប់សម្រាប់រដូវកាលនេះ កីឡាករ Haaland បានបំបែកកំណត់ត្រារបស់ Tommy Johnson របស់ City ដែលបានបំបែកកំណត់ត្រានេះនៅក្នុងឆ្នាំ១៩២៨-២៩។ Haaland ក៏ជាកីឡាករក្មេងបំផុត និងលឿនបំផុត ដែលអាចស៊ុតបញ្ចូលទីបាន ៣០គ្រាប់ ក្នុងក្របខ័ណ្ឌ Champions League។ វាជាកំណត់ត្រាថ្មីរបស់ Haaland សាកសមនឹងការបង្ហាញដ៏អស្ចារ្យនៅតំបន់ប្រយុទ្ធខាងមុខ ហើយការប្រកួតបន្ដបន្ទាប់របស់គាត់នឹងបន្ដក្លាយជាកំណត់ត្រាថ្មីៗថែមទៀត ដោយសារតែកីឡាកររូបនេះគឺជាកីឡាករដ៏ឆ្នើមបំផុតមួយ នៅទឹកដីអង់គ្លេស៕