អ្នកគាំទ្រក្លឹប Eintracht Frankfurt បានបង្កភាពចលាចលនៅក្នុងទីក្រុង Naples នៅមុនការប្រកួត Champions League កាលពីយប់មិញ

ស៊ែរចូលហ្វេសប៊ូក
ស៊ែរចូលតេឡេក្រាម
ស៊ែរចូល WhatsApp
FB
TG
WA

ការប៉ះទង្គិចគ្នាដោយហិង្សាយ៉ាងសាហាវបានផ្ទុះឡើងនៅក្នុងទីក្រុង Naples របស់ប្រទេសអ៊ីតាលីកាលពីថ្ងៃពុធ (ម៉ោងក្នុងតំបន់) នៅពេលដែលអ្នកគាំទ្រដែលមិនមានសំបុត្របានប្រមូលផ្ដុំគ្នាពេញទីក្រុង នៅមុនការប្រកួតក្របខ័ណ្ឌ Champions League ដ៏សំខាន់។ អ្នកនាំពាក្យរបស់ប៉ូលីសទីក្រុងបានប្រាប់ CNN ថា អ្នកគាំទ្រក្លឹបបាល់ទាត់អាល្លឺម៉ង់ Eintracht Frankfurt បានវាយប្រហារប៉ូលីស និងដុតឡាន នៅមុនការប្រកួតជើងទី២ នៃក្របខណ្ឌ Champions League ជុំទី១៦ ជាមួយម្ចាស់ផ្ទះ Napoli។

ឧបត្ថម្ភធំដោយ៖ SS288.COM

វីដេអូដែលថតដោយរ៉យទ័រ បានបង្ហាញពីការវាយប្រហារលើប៉ូលិសប្រឆាំងកុបកម្ម ដោយប្រើអណ្តាតភ្លើង និងវត្ថុផ្សេងៗនៅតាមដងផ្លូវ ដែលពោរពេញដោយផ្សែងនៃទីក្រុង Naples។ ថ្លែងទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃពុធ អភិបាលក្រុង Naples លោក Gaetano Manfredi បានថ្កោលទោសអំពើហឹង្សានេះ ហើយបាននិយាយថា លោកបានទូរស័ព្ទទៅឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំប្រទេសអ៊ីតាលី លោក Viktor Elbling ដើម្បីរាយការណ៍ពីភាពចលាចលនេះ៕

ព័ត៌មានពេញនិយម

ដៃគូរសហការ

វេបសាយកំសាន្តល្អផ្តាច់គេ
តែមួយគត់នៅកម្ពុជា🇰🇭 និង 🇹🇭ថៃ

ទំនុកចិត្ត ដាក់ដកប្រាក់២៤ម៉ោង