Jurgen Klopp ទទួលស្គាល់ថា លេងរបៀបដូចយប់មិញនេះ បើទោះជាលទ្ធផលស្មើនៅជើងទី១ ក៏គង់តែចាញ់ Real Madrid ដដែល

ស៊ែរចូលហ្វេសប៊ូក
ស៊ែរចូលតេឡេក្រាម
ស៊ែរចូល WhatsApp
FB
TG
WA

លោកគ្រូ Jurgen Klopp មានការខកចិត្តយ៉ាងខ្លាំងដែលក្រុម Liverpool មិនអាចលេងឱ្យបានល្អទទល់នឹង Real Madrid ហើយត្រូវធ្លាក់ចេញពី Champions League នៅត្រឹមវគ្គ ១៦ ក្រុមចុងក្រោយនេះ។ Liverpool បានធ្វើដំណើរទៅកាន់កីឡដ្ឋាន Santiago Bernabeu សម្រាប់ការប្រកួតជើងទី២ ជាមួយនឹងការងារដ៏ធំមួយ បន្ទាប់ពីពួកគេបានចាញ់យ៉ាងអាម៉ាស់ ៥-២ កាលពីជើងទី១។ យ៉ាងណាក៏ដោយ ក្រុមហង្សក្រហមមិនអាចធ្វើបានល្អឡើយ ខណៈពួកគេបានចាញ់ម្ដងទៀតក្នុងលទ្ធផល ១-០ ដោយការស៊ុតបញ្ចូលទីរបស់កីឡាករ Karim Benzema ដែលនាំឱ្យលទ្ធផលទាំងពីរជើងគឺ ៦-២ ។

ឧបត្ថម្ភធំដោយ៖ SS288.COM

ខណៈដែលបរាជ័យយ៉ាងធ្ងន់ធ្ងរនៅទឹកដី Anfield អាចនឹងពិបាកក្នុងការស្រោចស្រង់ Liverpool ឡើងវិញ លោកគ្រូ Klopp បានទទួលស្គាល់ថា បើទោះបីជាកាលពីក្នុងការប្រកួតជើងទី១ នៅទឹកដី Anfield មានលទ្ធផលស្មើគ្នា ក៏វាមិនគ្រប់គ្រាន់សម្រាប់ Liverpool នោះដែរ។ លោក Klopp បានប្រាប់ BT Sport ថា៖«និយាយឱ្យត្រង់ទៅប្រសិនបើយើងស្មើនៅផ្ទះ [Anfield] ហើយលេងដូចរបៀបដែលយើងលេងនេះ យើងក៏នៅតែធ្លាក់ដដែល»។ លោកបានបន្ថែមថា៖«យើងមិនអាចមកទីនេះ ហើយសង្ឃឹមទទួលបានផ្លែផ្កានោះទេ។ ពួកយើងបាន​​ត្រៀម​ខ្លួន​សម្រាប់​ការ​លេងដ៏ពិសេស​មួយ ប៉ុន្តែ​ពួកយើង​មិនអាចសម្ដែងវាចេញមកបានទេនៅក្នុងការប្រកួតយប់នេះ»៕

ព័ត៌មានពេញនិយម

ដៃគូរសហការ

វេបសាយកំសាន្តល្អផ្តាច់គេ
តែមួយគត់នៅកម្ពុជា🇰🇭 និង 🇹🇭ថៃ

ទំនុកចិត្ត ដាក់ដកប្រាក់២៤ម៉ោង