Manchester United នឹងត្រូវជួបក្រុមឡើងជើង Brighton & Hove Albion ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ FA Cup

ស៊ែរចូលហ្វេសប៊ូក
ស៊ែរចូលតេឡេក្រាម
ស៊ែរចូល WhatsApp
FB
TG
WA

ក្លឹប Manchester United នឹងត្រូវជួបជាមួយ Brighton & Hove Albion ខណៈដែល Manchester City នឹងជួបជាមួយ Sheffield United ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ FA Cup។ ជាមួយគ្នានេះដែរ ក្រុម Manchester ទាំង២ មានឱកាសអាចជួបគ្នានៅវគ្គផ្តាច់ព្រ័ត្រ ប្រសិនបើពួកគេនៅតែបន្ដធ្វើបានល្អបែបនេះ។ ក្រឡេកទៅមើល Man City កីឡាករ Erling Haaland បានស៊ុត Hat-trick ជាលើកទី ៦ ក្នុងរដូវកាលនេះ ខណៈដែលបានយកឈ្នះក្រុម Burnley ក្នុងលទ្ធផល ៦-០ កាលពីថ្ងៃសៅរ៍ ដែលនាំឱ្យពួកគេឡើងដល់កណ្តាលផ្តាច់ព្រ័ត្រជាលើកទី៥ ជាប់ៗគ្នា។

ឧបត្ថម្ភធំដោយ៖ SS288.COM

ចំណែកម្ចាស់ជើងឯក Carabao Cup កាលពីពេលថ្មីៗគឺ Manchester United ក៏បានយកឈ្នះក្រុម Fulham ក្នុងលទ្ធផល ៣-១ នៅ Old Trafford ដើម្បីកក់ដំណើរកម្សាន្តទៅ Wembley ជាលើកទី២ របស់ពួកគេក្នុងរដូវកាលនេះ។ ទន្ទឹមនឹងនេះដែរ Sheffield United បានស៊ុតបាល់បញ្ចូលទី២ គ្រាប់នៅចុងម៉ោង ដែលនាំឱ្យពួកគេយកឈ្នះក្រុម Blackburn ក្នុងលទ្ធផល ៣-២ កាលពីថ្ងៃអាទិត្យ នៅឯកីឡដ្ឋាន Bramall Lane។ ចង់ដឹងណាស់ថាតើ Manchester United នឹងឈ្នះពាន១ ទៀតឬយ៉ាងណា នៅក្រោមការដឹកនាំដ៏ល្អរបស់លោក Erik ten Hag ៕

ព័ត៌មានពេញនិយម

ដៃគូរសហការ

វេបសាយកំសាន្តល្អផ្តាច់គេ
តែមួយគត់នៅកម្ពុជា🇰🇭 និង 🇹🇭ថៃ

ទំនុកចិត្ត ដាក់ដកប្រាក់២៤ម៉ោង