Carlo Ancelotti បានទទូចថា Real Madrid សមនឹងឈ្នះ Barcelona ហើយគាត់នៅមានមន្ទិលចំពោះការសម្រេចចិត្តរបស់អាជ្ញាកណ្ដាល

ស៊ែរចូលហ្វេសប៊ូក
ស៊ែរចូលតេឡេក្រាម
ស៊ែរចូល WhatsApp
FB
TG
WA

លោកគ្រូ Carlo Ancelotti បានទទូចថា Real Madrid សមនឹងឈ្នះ Barcelona ខណៈដែលគ្រូបង្វឹកក្លឹប Los Blancos រូបនេះ មានមន្ទិលលើការសម្រេចចិត្តយឺតយ៉ាវរបស់ VAR ចំពោះគ្រាប់បាល់ Offside របស់ Marco Asensio នៅក្នុងការប្រកួត El Clasico យប់មិញនេះ។ កីឡាករ Asensio បានអបអរគ្រាប់បាល់របស់ខ្លួននៅកីឡដ្ឋាន Camp Nou ក្រោយស៊ុតបញ្ចូលទីដោយការបញ្ជូនបាល់ចេញពីជើង Dani Carvajal នៅនាទីទី៨១ ប៉ុន្តែការត្រួតពិនិត្យ VAR ដ៏វែងមួយ បាននាំឱ្យមានការសម្រេចចិត្តថា គ្រាប់បាល់នោះគឺជាគ្រាប់ជំហរក្រៅល្បែង (Offside)។

ឧបត្ថម្ភធំដោយ៖ SS288.COM

ក្រោយមកបាន ១១នាទី កីឡាករ Franck Kessie បានបំបែកសំណាញ់ទីរបស់ Thibaut Courtois ដែលធ្វើឱ្យ Barcelona ដណ្តើមបានជ័យជម្នះនៅចុងម៉ោង មានរហូតដល់ទៅ ១២ ពិន្ទុដាច់នៅកំពូលតារាង LaLiga។ យ៉ាងណាក៏ដោយ Ancelotti មិនសុខចិត្តចំពោះការសម្រេចចិត្តមិនឱ្យគ្រាប់បាល់មក Asensio ដែលមានជំហរហួសពីខ្សែការពារ Jules Kounde នោះទេ ហើយក៏បានកោតសរសើរចំពោះទម្រង់លេងដ៏រឹងមាំរបស់ Madrid បើទោះបីជាចាញ់ការប្រកួតនេះ។

គ្រូបង្វឹកសញ្ជាតិអ៊ីតាលីបាននិយាយទៅកាន់ Movistar ថា៖«អ្នកត្រូវតែទទួលយក [ការសម្រេចចិត្ត] ប៉ុន្តែខ្ញុំនៅតែមានមន្ទិលសង្ស័យ។ ប្រាកដណាស់វាគ្មានអ្វីធំដំទេ។ យើងមានសិទ្ធិក្នុងការសង្ស័យ»។ លោកបានបន្ដថា៖«យើង​បាន​លេង​ការ​ប្រកួត​ដ៏​ល្អ​មួយ យើង​សម​នឹង​ទទួល​ជ័យ​ជម្នះ។ ប៉ុន្តែបន្ទាប់​មក​គ្រាប់​បាល់​​មិន​ត្រូវ​បាន​អនុញ្ញាត។ យើងបានព្យាយាមគ្រប់យ៉ាងនៅចុងម៉ោង យើងបានបាត់បង់តុល្យភាពបន្តិច ហើយពួកគេក៏បានស៊ុតបញ្ចូលទី។ ការប្រកួតនេះគឺល្អណាស់ យើងចាកចេញដោយមានទំនុកចិត្តថា យើងអាចបញ្ចប់រដូវកាលបានយ៉ាងល្អ»៕

ព័ត៌មានពេញនិយម

ដៃគូរសហការ

វេបសាយកំសាន្តល្អផ្តាច់គេ
តែមួយគត់នៅកម្ពុជា🇰🇭 និង 🇹🇭ថៃ

ទំនុកចិត្ត ដាក់ដកប្រាក់២៤ម៉ោង