ខ្សែការពារ Ronald Araujo នឹងត្រូវអវត្តមានពីជម្រើសជាតិអ៊ុយរូហ្គាយសម្រាប់ការប្រកួតមិត្តភាពចំនួន ២ ដោយសាររបួសសាច់ដុំភ្លៅ

ស៊ែរចូលហ្វេសប៊ូក
ស៊ែរចូលតេឡេក្រាម
ស៊ែរចូល WhatsApp
FB
TG
WA

Ronald Araujo នឹងអវត្តមានពីក្រុមជម្រើសជាតិអ៊ុយរូហ្គាយ សម្រាប់ការប្រកួតមិត្តភាពនាពេលឆាប់ៗនេះចំនួន ២ បន្ទាប់ពីរងរបួសភ្លៅអំឡុងពេលក្រុម Barcelona យកឈ្នះលើក្រុម Real Madrid កាលពីថ្ងៃអាទិត្យ (ម៉ោងនៅអេស្ប៉ាញ)។ ខ្សែការពាររូបនេះ បានជួយឱ្យក្រុមឈ្នះ ២-១ នៅក្នុងជំនួប El Clasico ដ៏អស្ចារ្យនៅ Camp Nou ប៉ុន្តែគាត់នឹងមិនអាចជួបជាមួយជប៉ុននៅថ្ងៃសុក្រ ឬកូរ៉េខាងត្បូងនៅថ្ងៃអង្គារក្រោយនោះទេ។ ក្លឹប Barcelona បានប្រកាស​ថា Araujo បាន​ទទួល​ការ​ធ្វើ​តេស្ត​កាល​ពី​ថ្ងៃ​ចន្ទ ហើយ​បាន​រក​ឃើញ​ថា សាច់ដុំខាង​ឆ្វេង​របស់​គាត់មានបញ្ហា។

ឧបត្ថម្ភធំដោយ៖ SS288.COM

កីឡាករវ័យ ២៤ឆ្នាំរូបនេះ បានតែតបញ្ចូលទីខ្លួនឯងដោយអចេតនា ដែលធ្វើឱ្យ Madrid នាំមុខ ប៉ុន្តែ Sergi Roberto បានតាមស្មើវិញនៅមុនតង់ទី១ ត្រូវបានបញ្ចប់ ហើយការឈ្នះចុងម៉ោងរបស់ Franck Kessie បានធ្វើឱ្យក្រុមរបស់លោកគ្រូ Xavi នាំមុខ ១២ពិន្ទុ ពីគូប្រជែងដ៏កាចសាហាវរបស់ពួកគេនៅលើកំពូលតារាង LaLiga។ ក្រុមជម្រើសជាតិអ៊ុយរូហ្គាយ ក៏នឹងគ្មានខ្សែបម្រើប្រយុទ្ធ Giorgian de Arrascaeta ដែរ។ ចំណែក Diego Hernandez និង Sebastian Caceres ត្រូវបានកោះហៅជំនួសដោយគ្រូបង្វឹកបណ្តោះអាសន្ន Marcelo Broli៕

ព័ត៌មានពេញនិយម

ដៃគូរសហការ

វេបសាយកំសាន្តល្អផ្តាច់គេ
តែមួយគត់នៅកម្ពុជា🇰🇭 និង 🇹🇭ថៃ

ទំនុកចិត្ត ដាក់ដកប្រាក់២៤ម៉ោង