ការប្រកួតកីឡាអបអរ ទិវាជ័យជំនះ៧មករា ២០២២ នៅខេត្តកណ្តាល ទទួលបានការគាំទ្រខ្លាំងពីមហាជន

ស៊ែរចូលហ្វេសប៊ូក
ស៊ែរចូលតេឡេក្រាម
ស៊ែរចូល WhatsApp
FB
TG
WA

ការប្រកួតកីឡា អបអរទិវាថ្ងៃជ័យជំនះ៧មករា នៅខេត្តកណ្តាលទទួលបានការគាំទ្រខ្លាំងពីមហាជន ដែលបានចូលរួម ក្រោយដំណើរការប្រកួតពីថ្ងៃទី៥ និងបានធ្វើពិធីបិទនាល្ងាចថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ នៅទីលានបាល់ទាត់ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ឧបត្ថម្ភធំដោយ៖ SS288.COM

បើតាមរបាយការណ៍របស់គណៈកម្មាធិការរៀបចំការប្រកួត បានឲ្យដឹងថា មន្ទីរអប់រំយុវជន និងកីឡាខេត្ត បានរៀបចំការប្រកួតកីឡាប៉េតង់ និងកីឡាបាល់ទាត់ អបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៤ ទិវាជ័យជម្នះ ៧មករា ឆ្នាំ១៩៧៩ – ២០២៣ ដែលមានក្រុមបានដាក់ពាក្យចូលរួមប្រកួតរួមមាន៖ 
កីឡាបាល់ទាត់មានចំនួន១៤ក្រុម ស្មើនឹង២៨០នាក់ កីឡាប៉េតង់ មានចំនួន ២៨ក្រុម ស្មើនឹង១១២នាក់ ស្រី២០នាក់ ។ ក្នុងនោះការប្រកួតកីឡាប៉េតង់ ចែកចេញជាបីវិញ្ញាសារួមមាន៖ វិញ្ញាសាវ័យចាស់ វិញ្ញាសាយុវជន និងវិញ្ញាសានារី ដោយបានធ្វើការប្រកួត១នាក់ទល់១នាក់ និង៣នាក់ទល់៣នាក់ ។

ក្នុងឱកាសនោះលោក ប៊ុន ផេង អភិបាលរងនៃគណៈអភិបាលខេត្តកណ្តាល បានមានប្រសាសន៍ថា ការប្រកួតនេះ រៀបចំឡើងក្នុងគោលបំណង អបអរសាទរថ្ងៃជ័យជម្នះ ដ៏ធំធេងក្នុងប្រវត្តិសាស្ត្រកម្ពុជា ដែលបានរំដោះប្រជាជនកម្ពុជាចេញពីរណ្ដៅឈាម និងទឹកភ្នែក និងដើម្បីបន្តផ្សព្វផ្សាយដល់ យុវជនជំនាន់ក្រោយ ដែលមិនបានឆ្លងកាត់ របបវាលពិឃាតនេះ បានយល់ដឹងកាន់តែច្បាស់ នូវអនុស្សាវរីយ៍ដ៏ជូរចត់ ដែលប្រជាជនកម្ពុជាពិតជាមិនអាចបំភ្លេចបាន នូវស្នាមអតីតកាល ក្រោមរបបប្រល័យពូជសាសន៍របស់ពួក ប៉ុល ពត ដ៏ឃោរឃៅយង់ឃ្នងបំផុត ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ ។ 

ការប្រកួតនេះ បានឆ្លុះបញ្ចាំងឲ្យឃើញថា មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ពិសេសយុវជន យុវនារីយើង មានឱកាសចូលរួម និងលេងកីឡា ដើម្បីទទួលបាននូវសុខភាព មិត្តភាព និងសាមគ្គីភាព រវាងក្រុមមួយ ទៅក្រុមមួយកាន់តែមានភាពស្និទ្ធស្នាលក្រៃលែង។ លោក ប៊ុន ផេង បន្តថា វិស័យកីឡានៅក្នុងខេត្តកណ្តាល ត្រូវបានយកចិត្តទុកដាក់ ជំរុញឲ្យមានការប្រកួតពីសំណាក់ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ សម្រាប់ថ្នាក់ខេត្តយើងបានរៀបចំការប្រកួតកីឡាមហាជន កីឡាសិស្សបឋមសិក្សា មធ្យមសិក្សា យុវជនបាល់ទាត់នារីជ្រើសរើសជើងឯក ជារៀងរាល់ឆ្នាំ ដែលនេះបង្ហាញឲ្យឃើញនូវការគាំទ្រវិស័យកីឡាពីសំណាក់ប្រជាពលរដ្ឋក្នុងខេត្តពិសេសក្រុមយុវជនក្មេងៗ ។ តាមរយៈការប្រកួតនេះ លោកអភិបាលរងខាងលើ យល់ឃើញថាកីឡាករ កីឡាការិនីទាំងអស់បានបង្ហាញនូវបច្ចេកទេសដ៏ប៉ិនប្រសប់របស់ខ្លួន ដើម្បីយកជ័យជម្នះជូនក្រុម ជាពិសេសការចូលរួមប្រកួតនេះបានបង្ហាញស្មារតីគោរពស្រឡាញ់ ថ្ងៃ៧មករា ដែលជាថ្ងៃកំណើតទី២ របស់យើងទាំងអស់គ្នា ដោយតែងតែចូលរួមក្នុងកម្មវិធីប្រកួតអបអរនេះជារៀងរាល់ឆ្នាំ ។

ចំពោះលទ្ធផលផ្នែកប៉េតង់ នារី វិញ្ញាសា១ទល់១នាក់ ចំណាត់ថ្នាក់លេខ១ បានលើ កីឡាការិនី គិន កញ្ញជនា មកពីក្លិប ព្រែកហូរ វិញ្ញាសា៣ទល់៣នាក់ ចំណាត់ថ្នាក់លេខ១ បានលើក្លិប អមរៈ ។ ផ្នែកយុវជន ១ទល់១នាក់ លេខ១ បានលើកីឡាករ សុខ តុលា មកពីក្លិប យុវជនក្រុងតាខ្មៅ១ ៣ទល់៣នាក់ លេខ១បានលើក្លិប យុវជនក្រុងតាខ្មៅ១ ។ ផ្នែកវ័យចាស់ ១ទល់១នាក់ លេខ១ បានលើកីឡាករ យឹម សោភ័ណ ក្លិប ក្រុងតាខ្មៅ ៣ទល់៣នាក់ លេខ១ បានលើក្លិប អាកាសចរណ៍ ។រឺឯប្រភេទកីឡាបាល់ទាត់ ចំណាត់ថ្នាក់លេខ១បានលើក្រុម យុវជនខេត្តកណ្តាល ៕

ព័ត៌មានពេញនិយម

ដៃគូរសហការ

វេបសាយកំសាន្តល្អផ្តាច់គេ
តែមួយគត់នៅកម្ពុជា🇰🇭 និង 🇹🇭ថៃ

ទំនុកចិត្ត ដាក់ដកប្រាក់២៤ម៉ោង