មិត្តភាពមិនផ្លាស់ប្ដូរ! Marcelo ទាត់បញ្ចូលទី ហើយអបអរបានស្ទីលរបស់ Ronaldo

ស៊ែរចូលហ្វេសប៊ូក
ស៊ែរចូលតេឡេក្រាម
ស៊ែរចូល WhatsApp
FB
TG
WA

ខ្សែ​ការពារ​ឆ្វេង Marcelo បាន​អបអរ​តាម​ស្ទីល “Sui” ​របស់ Cristiano Ronaldo បន្ទាប់​ពី​ទាត់​បញ្ចូល​ទី​ឲ្យ​ក្លិប Olympiacos ក្នុង​ការ​ប្រកួត​ពានរង្វាន់ Greek Cup។

កីឡាករ​សញ្ជាតិ​ប្រេស៊ីល ​​រក​បាន​គ្រាប់​បាល់​ក្នុង​ជំនួប Olympiacos ប្រកួត​ស្មើ​គ្នា ២-២ ជាមួយ​ក្រុម Atromitos។ គ្រាប់​បាល់​របស់ Marcelo កើត​ឡើង អំឡុង​ពេល​​លទ្ធផល​រវាង​ក្រុម​ទាំង​ពីរ​កំពុងស្មើ​គ្នា ១-១។ ប៉ុន្តែ​លទ្ធផល​​បាន​​ស្មើ​គ្នា​ម្ដង​ទៀត ក្រោយ​ពេល​កីឡាករ Kostas Kotsopoulos រក​បាន​គ្រាប់​ទី​ពីរ​ឲ្យ Atromitos។

ឧបត្ថម្ភធំដោយ៖ SS288.COM


ត្បិត​បញ្ចប់​ការ​ប្រកួត​ស្មើ​គ្នា​បែប​នេះ​ក្ដី  Olympiacos នៅ​តែ​អាច​ឡើង​ទៅ​កាន់​វគ្គ​៨​ក្រុម​ចុងក្រោយ​ពាន​រង្វាន់​ Greek Cup ក្រោយ​សរុប​គ្រាប់​បាល់​ទាំង​ពីរ​ជើង​ពួក​គេ​ឈ្នះ ៦-៣។ អ្វី​ដែល​គួរ​ចាប់​អារម្មណ៍ ក្រោយ​ពេល Marcelo ទាត់​បញ្ចូល​ទី គេ​បាន​អបអរ​តាម​ស្វីល​របស់​មិត្ត​ចាស់ Ronaldo ដែល​ជា​ការ​បង្ហាញ​ការ​នឹក​ឃើញ​ដល់​គ្នា។

គួរបញ្ជាក់ថា Marcelo បាន​ចាកចេញ​​ពី Real Madrid ក្រោយ​ចំណាយ​ពេល​១៥​ឆ្នាំ​ និង​ជា​ដៃគូ​យ៉ាង​ស្និទ្ធស្នាល​ជាមួយ Ronaldo ក្នុង​ពេល​​លេង​នៅ​ក្លិប​ជាមួយ​គ្នា។ ចាប់​តាំង​ផ្លាស់​មក​លេង​នៅ​ប្រទេស​ក្រិក គេ​លេង​បាន​១០​ប្រកួត​ហើយ ​គិត​គ្រប់​កម្មវិធី៕

ព័ត៌មានពេញនិយម

ដៃគូរសហការ

វេបសាយកំសាន្តល្អផ្តាច់គេ
តែមួយគត់នៅកម្ពុជា🇰🇭 និង 🇹🇭ថៃ

ទំនុកចិត្ត ដាក់ដកប្រាក់២៤ម៉ោង