ចូលសិល្បៈវិញបានមួយប្រាវ សួស វីសា ល្បីឡើងជាជំទាវ ខណៈប្តីឡើងតំ.ណែងថ្មី តែឋានន្តរសក្តិបែរជាព្យាយាមលា-ក់បាំង

ស៊ែរចូលហ្វេសប៊ូក
ស៊ែរចូលតេឡេក្រាម
ស៊ែរចូល WhatsApp
FB
TG
WA

កម្សាន្ត៖ មានការចាប់អារម្មណ៍មិនតិចនោះទេ ក្រោយពីពិធីការិនី ហង្សមាស អ្នកនាង ប៉ែន ស្រីពេជ្រ ហៅតារាចម្រៀង សួស វីសា ថាជាលោកជំទាវពេញៗមាត់ ដោយការហៅនេះនៅពេលគេបានឃើញលោក ថមមី ត្រូវជាស្វាមី សួស វីសា បានប្រកាសឡើងតំណែងថ្មី ប៉ុន្តែឋានន្តរសក្តិ របសលោកបែរជាព្យាយាមលាក់បាំងមិនទាន់បង្ហាញជាផ្លូវការទៅវិញ។

ឧបត្ថម្ភធំដោយ៖ SS288.COM

តារាចម្រៀងល្បីឈ្មោះ សួស វីសា បានចាប់ផ្តើមអង្រួនឆាកតន្រ្តីសាជាថ្មីបន្ទាប់ពីបាត់មុខមួយរយៈធំ ដោយការវិលត្រលប់មកជាថ្មី តារាចម្រៀងរូបនេះកាន់តែនិយមតុបតែងខ្លួនប្លែកៗខ្លាំង និងថែមទាំងនាំស្វាមីលោក ថមមី ច្រៀងជាមួយគ្នាដែលទទួលបានការគាំទ្រគួរឱ្យកត់សម្គាល់ពីទស្សនិកជន។ ទោះបីអាជីពសិល្បៈ សួស វីសា  បានឃ្លាតឆ្ងាយអស់រយៈពេលយ៉ាងយូរក្តី ប៉ុន្តែពេលត្រលប់មកវិញតារាចម្រៀងរូបនេះ នៅតែទទួលបានការគាំទ្រពីទស្សនិកជនដដែល ព្រោះ សួស វីសា ក៏ជាជើងខ្លាំងមួយរូបក្នុងទ្រនំហង្សមាស។


ស្រាប់តែពេលថ្មីៗនេះពិធីការិនី ប៉ែន ស្រីពេជ្រ បានហៅតារាចម្រៀង សួស វីសា ថាជាលោកជំទាវ សួស វីសា ពេញៗមាត់ធ្វើឱ្យមហាជនភ្ញាក់ផ្អើលមិនតិចនោះទេ។ ការបញ្ចេញដំរុយព័ត៌មានខាងលើ ត្រូវបានអ្នកខ្លះលើកឡើងថា ទំនងជាតារាចម្រៀង សួស វីហ្សា បានក្លាយជាលោកជំទាវហើយ។

ស្របពេលពិធីការិនីខាងលើបានហៅ សួស វីសា បែបនេះ គេក៏សង្កេតឃើញថា ប៉ុន្មានថ្ងៃកន្លងទៅនេះលោក ថមមី ដែលមានឈ្មោះពិត ប៊ុនថុល ប៊ុនថង បានបង្ហោះសារផ្លាស់មុខតំណែងថ្មីជាជំនួយការ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គលេខាធិការ នៃឧត្តមក្រុមប្រឹក្សាការពារជាតិ។

អ្នកនាង ប៉ែន ស្រីពេជ្រ បានសរសេរយ៉ាងដូច្នេះថា «សូមអគុណ លោកជំទាវ សួស វីហ្សា Sous Visa តារាចម្រៀងដ៏ល្បី ក្នុងផលិតកម្មរស្មីហង្សមាស ដែលបានកុម្មង់កាដូរអនុស្សាវរីយ៍ពីហាង ពណ្ណរាយយើងខ្ញុំ សម្រាប់មនុស្សពិសេសក្នុងឱកាស ពិធីបុណ្យចូលឆ្នាំចិនខាងមុខនេះ ជូនពរឆ្នាំថ្មីហេងៗ រកស៊ីមានបាន…»។
 
យ៉ាងណាមិញ ងាកទៅកាន់តារាចម្រៀង សួស វីសា វិញនៅមិនទាន់បានបញ្ជាក់ថាខ្លួនជាជំទាវនៅឡើយទេ ដោយឃើញនាងនៅរក្សាភាពធម្មតានៅឡើយ និងចេញច្រៀងតាមកម្មវិធីជាហូហែរ។

គួរបញ្ជាក់ផងដែរថា គូស្វាមីភរិយាខាងលើនេះក្រៅពីការងារសិល្បៈបានក្តោបមុខជំនួញជាច្រើននៅក្នុងដៃ ខណៈទើបតែបើកដំណើរការក្រុមហ៊ុនផលិតទឹកកកផងដែរ៕

ព័ត៌មានពេញនិយម

ដៃគូរសហការ

វេបសាយកំសាន្តល្អផ្តាច់គេ
តែមួយគត់នៅកម្ពុជា🇰🇭 និង 🇹🇭ថៃ

ទំនុកចិត្ត ដាក់ដកប្រាក់២៤ម៉ោង