កម្សាន្ត៖ បន្ទាប់ពីតារាចម្រៀង អីណូ ចេញមុខបកស្រាយថាខ្លួនមិនមានទំនាក់ទំនង ស្នេហាជាមួយតារាចម្រៀងវ័យក្មេង ខេណា ទេ។ ស្រាប់តែគណនីយហ្វេស ប៊ុកមួយដែលអះអាងថាជាភរិយារបស់តារាចម្រៀងនិយមលេងស្ទីលបែ្លកៗ អីណូ បានចោទជាសំណួរចំៗបែបនេះទៅស្វាមីរបស់ខ្លួន និង ខេណា ឱ្យជួយ បញ្ជាក់ឱ្យបានច្បាស់។

ក្រោយពីតារាចម្រៀង អីណូ បានចេញមុខច្រានចោលទំនាក់ទំនងស្នេហា ជាមួយតារាចម្រៀងវ័យ១៧ឆ្នាំ ខេណា តាមរយៈ Lee News កាលពីថ្ងៃទី ១៤កន្លងទៅមិនទាន់បានប៉ុន្មានផងក៏មានគណនីយហ្វេសប៊ុកមួយដែលមានឈ្មោះថា Jenny Jenny បានចោទជាសំណួរទៅកាន់លោក អីណូ ជាស្វាមីថា ហេតុអ្វីពេលទៅច្រៀងនៅតាមខេត្តមានវត្តមានតារាចម្រៀង ខេណា រួមដំណើរ ជាមួយរហូតហើយតែងពាក់អាវរបស់លោក អីណូ ថែមទៀត។ គណនីយ ហ្វេសប៊ុកនោះថែមទាំងបង្ហាញការងឿងឆ្ងល់ថាហេតុអ្វីតារាចម្រៀង ខេណា ចាំបាច់ប្លុកហ្វេសប៊ុកនិងតិកតុករបស់ខ្លួនធ្វើអ្វីបើនាងមិនបានស្គាល់តារាចម្រៀង ខេណា ផង។ បើទោះជាមានការលើកជាសំណួរបែបនេះទៅកាន់តារា ចម្រៀង អីណូ ក៏ ពិតមែន តែគណនីយដែលមានឈ្មោះថា Jenny Jenny បានបញ្ជាក់ថា ពេលនេះអ្នកនាងនិងលោក អីណូ បានដាក់ពាក្យលែងលះនៅតុលាការ ហើយ។
ពាក់ព័ន្ធជាមួយរឿងនេះតារាចម្រៀង អីណូ បាននិយាយប្រាប់ Lee News ថា«ទាក់ទងរឿងគ្រួសារខ្ញុំសុំអត់និយាយព្រោះមិនចង់ឱ្យមានភាពតាន តឹងបន្តទៀត ព្រោះយើងបានដោះស្រាយគ្នាដោយសន្តិវិធីរួចហើយ ។ និយាយ ទៅខ្ញុំមិនចង់ឱ្យមានការពាក់ព័ន្ធជាមួយ ខេណា ទេព្រោះគាត់នៅក្មេង»។ គួរឱ្យ កត់សម្គាល់ថាតារាចម្រៀង អីណូ បានក្លាយជាប៉ាប៉ារបស់កូនប្រុសម្នាក់ដែល មានឈ្មោះថា ភាព វីណូតាថាដា កាលពីដើមខែកុម្ភៈក្រោយលោកបានរៀបចំ សែនព្រេនជាមួយស្រីស្អាតជាអ្នកលក់អនឡាញម្នាក់ ។មិនបានប៉ុន្មានផងក៏ លេចធ្លាយព័ត៌មាន ថាចំណងស្នេហ៍អ្នកទាំងពីរបានរង្គោះរង្គើរដោយសារមាន ជនទីបីចូលជ្រែតជ្រែក ។ ទោះមិនបានរៀបការតាមប្រពៃណីខ្មែរ តែអ្នកទាំង ពីរបានចុះសំបុត្រអាពាហ៍ពិពាហ៍ត្រឹមត្រូវទៅតាមច្បាប់៕