ប្រធានសហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា ជម្រុញអោយសិក្ខាកាម ត្រូវដុះខាត់ផ្នែកភាសារបន្ថែម ដើម្បីចូលរួមកាត់សេចក្តីក្នុងការប្រកួតអន្តរជាតិ ប្រកបដោយគុណភាព

ស៊ែរចូលហ្វេសប៊ូក
ស៊ែរចូលតេឡេក្រាម
ស៊ែរចូល WhatsApp
FB
TG
WA

ឯកឧត្តម សរ សិទ្ធិ ប្រធានសហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជាជម្រុញអោយសិក្ខាកាម ដែលជាគ្រូបច្ចេកទេស ត្រូវដុះខាត់ផ្នែកភាសារបន្ថែម ដើម្បីចូលរួមកាត់សេចក្តីក្នុងការប្រកួតអន្តរជាតិ ប្រកបដោយគុណភាព ។ ការជម្រុញរបស់ឯកឧត្តមប្រធាន ក្នុងឱកាសអញ្ជើញបិទ វគ្គបណ្តុះបណ្តាល មន្រ្តីបច្ចេកទេស និងអាជ្ញាកណ្តាល ថ្នាក់ជាតិ ឆ្នាំ២០២៣ នៅទីលានកីឡាសូហ្វតិន្នីស ក្នុងពហុកីឡដ្ឋានអូឡាំពិក នាថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ម្សិលមិញ ។

ឧបត្ថម្ភធំដោយ៖ SS288.COM

បើតាមរបាយការណ៍របស់ឯកឧត្តម យិត ភីរ: អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ និងជាអគ្គលេខាធិការសហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា បានអោយដឹងថា ” វគ្គបណ្តុះបណ្តាលមន្រ្តីបច្ចេកទេស និងអាជ្ញាកណ្តាល ថ្នាក់ជាតិ ឆ្នាំ២០២៣ នេះអាចដំណើរការទៅបានដោយ ទទួលបានអនុញ្ញាតគោលកាណ៍ដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមប្រធានសហព័ន្ធ និងទទួលបានថវិកាគំាទ្រពីក្រសួងអប់រំ យុវជន និងកីឡា ដោយមានគ្រូឧទ្ទេសប្រចាំវគ្គ ចំនួន  ០២ រូបគឺលោក OGIWARA Masato ជនជាតិជប៉ុន រួមជាមួយលោក យី សារិន ជនជាតិខ្មែរ ដោយមានអ្នកសម្របសម្រួល លោក វ៉ង់ វុទ្ធា រួមជាមួយជំនួយការ កញ្ញា ឃនសាត សាន្នីតា និងមានសិក្ខាកាម សរុបចំនួន ៣៦ រូប ។ អគ្គលេខាធិការ ខាងលើក្នុងនាម សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា សូមប្តេជ្ញាយ៉ាងមោះមុត និងបន្តរក្សាការខិតខំប្រឹងប្រែងលើគ្រប់ការងារទាំងអស់រួមទាំងការបណ្តុះបណ្តាលធនធាន ជាពិសេស ពង្រឹងនូវវិស័យប្រភេទកីឡាមួយនេះ ឲ្យមានការអភិវឌ្ឍទៅមុខទាំងហេដ្ឋារចនាសម្ព័ន្ធ និងបន្តខិតខំអភិវឌ្ឍសមត្ថភាព និងពង្រឹងកីឡាករ កីឡាការិនី ឲ្យទទួលបានគុណភាពខ្ពស់ ដើម្បីត្រៀមលក្ខណៈចូលរួមប្រកួតថ្នាក់ជាតិ និងអន្តរជាតិ ជាពិសេសត្រៀមចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតកីឡា SEA Games លើកទី ៣២ ឆ្នាំ ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ  ។


ឯកឧត្តម សរ សិទ្ធិ ប្រធានសហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា បានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលនេះ នឹងជួយដល់សិក្ខាកាមដែលបានចូលរួមទាំងអស់ ស្វែងយល់អំពីបច្ចេកទេស សម្រាប់ត្រៀមខ្លួនមុន ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ឈានចូលមកដល់ ។ ឯកឧត្តម សរ សិទ្ធិ សហព័ន្ធកីឡាសូហ្វតិន្នីស ពីមុនយើងមានបញ្ហាប្រឈមតិចតួច ប៉ុន្តែឥឡូវយើងបានហ្វឹកហាត់ដុសខាត់ បច្ចេកទេសរបស់ យើងអាចទៅ ចូលរួមប្រកួតប្រជែង ក្នុងនាមជាម្ចាស់ផ្ទះ នៃចលនាប្រកួតកីឡាអន្តរជាតិ លើកទី១ ដូច្នេះយើងត្រូវទាមទារខ្លួនយើង ដុសខាត់សមត្ថភាពឲ្យស្គាល់ពីក្បួនច្បាប់នៃការប្រកួត ។ ឯកឧត្តម ប្រធានបន្តថា
ព្រោះកាលណានៅពេលដែលយើងក្លាយជាអាជ្ញាកណ្តាល ចូលរួមកាត់សេចក្ដី ក្នុងនាមយើងជាម្ចាស់ផ្ទះ តែយើងមិនស្គាល់ ពីច្បាប់ទម្លាប់ បច្ចេកទេសក្នុងការកាត់សេចក្ដី នៅក្នុងការប្រកួត នោះយើងនឹងមាន បញ្ហាប្រឈមមួយផ្នែកធំ ។ ឯកឧត្តម សរ សិទ្ធិ សង្កត់ធ្ងន់ថា បញ្ហាប្រឈមដ៏ធំរបស់យើងមួយទៀត គឺពាក់ព័ន្ធនឹងភាសា ព្រោះការប្រកួតនៅថ្នាក់អន្តរជាតិ យើងមិនអាចប្រើភាសា ខ្មែរយើងបានទេ យើងត្រូវប្រើភាសាអន្តរជាតិ គឺភាសាអង់គ្លេស ដែលគេប្រើទូទៅ គ្រប់បណ្ដាប្រទេសដែលជាសមាជិកអាស៊ានទាំង១០ «អ៊ីចឹងខ្ញុំជឿថាលោកគ្រូ អ្នកគ្រូ ដែលជាគ្រូបច្ចេកទេស អាជ្ញាកណ្តាល នឹងខិតខំ ដុសខាត់ខាងភាសាបន្ថែមទៀត ព្រោះភាសាកាលណាយើងនិយាយខុស វាអាចធ្វើឲ្យយើងកាត់សេចក្ដី ប្រាសចាកពីបច្ចេកទេសរបស់យើង ។ អ៊ីចឹងការប្រើភាសារបសស់យើងទាមទារឲ្យមានការប្រយ័ត្នផងដែរ បើទោះបីជាយើងចេះបច្ចេកទេសក៏ដោយ តែភាសាក៏ជាផ្នែកមួយដែលពាក់ព័ន្ធជាមួយបច្ចេកទេស របស់យើងផងដែរ »។

សូមជម្រាប់ថា វគ្គបណ្តុះបណ្តាលមន្រ្តីបច្ចេកទេស  និងអាជ្ញាកណ្តាល ថ្នាក់ជាតិ ចាប់ពីថ្ងៃទី០៩ ដល់  ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលកីឡា ក្នុងពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ ប្រកបដោយភាពជោគជ័យ ។ ឆ្លងកាត់វគ្គបណ្តុះបណ្តាលនេះ សិក្ខាកាមទាំងអស់ទទួលបាននូវការយល់ដឹង និងបន្ថែមនូវបទពិសោធថ្មីៗដែលមានលទ្ធផលទទួលបាននិទ្ទេសល្អ ៧០% ល្អបង្គួរ ២០% និងមធ្យម ១០% ។

ព័ត៌មានពេញនិយម

ដៃគូរសហការ

វេបសាយកំសាន្តល្អផ្តាច់គេ
តែមួយគត់នៅកម្ពុជា🇰🇭 និង 🇹🇭ថៃ

ទំនុកចិត្ត ដាក់ដកប្រាក់២៤ម៉ោង