ទោះធ្លាប់ចាញ់ អេលីត សាន់ តែ ស៊ន រ៉ាគីម បោះពាក្យថា ចង់ជួបគ្នាម្ដងទៀត

ស៊ែរចូលហ្វេសប៊ូក
ស៊ែរចូលតេឡេក្រាម
ស៊ែរចូល WhatsApp
FB
TG
WA

អ្នកប្រដាល់គុនខ្មែរ និងជាកីឡាករជម្រើសជាតិ Kick Boxing រ៉ាហ៊ូប្រាក់ ស៊ន រ៉ាគីម សន្យាចំពោះអ្នកគាំទ្រថា ប្រសិនបើបានជួប អេលីត សាន់ ម្តងទៀតរូបគេនឹងធ្វើអោយកក្រើកជាងលើកទី១ ។

ឧបត្ថម្ភធំដោយ៖ SS288.COM

កាលពីពេលថ្មីៗ គេសង្កេតឃើញថា លោក ស៊ន អេលីត បង្ហោះសារបានសរសើរ ពីទម្រង់វាយរបស់កីឡាករ ស៊ន រ៉ាគីម នឹងចង់បានកីឡាកររូបនេះចូលក្នុងពូលទី២ ការប្រកួតដណ្ដើមពាន និងខ្សែក្រវាត់លោកជំទាវ ទ្រី ដាណា ។ ជាមួយគ្នានោះគ្រូប្រដាល់របស់ក្លិបនាយកដ្ឋានអង្គរក្សរូបនេះក៏បានបញ្ជាក់ដែលថា ក្នុងនោះក៏មានវត្តមាន អេលីត សាន់ ក្នុងពូលនោះផងដែរ។

ថ្លែងប្រាប់ Lee News ក្នុងជំរុំហ្វឹកហាត់ក្រុមជម្រើសជាតិ នាពហុកីឡដ្ឋានស្តាតចាស់ ស៊ន រ៉ាគីម បានឲ្យដឹងថា ប្រសិនបើបានជួបគ្នាម្តងទៀត រូបគេប្តេជ្ញា នឹងធ្វើឲ្យកក្រើកជាងលើកទី១ ទៅទៀត ។ កីឡាករខាងលើបាននិយាយថា « សម្រាប់ខ្ញុំផ្ទាល់ពិតជាចង់ចូលរួមប្រកួតកម្មវិធីហ្នឹងដែរ ប៉ុន្តែដោយសារតែខ្ញុំនៅក្រោមការគ្រប់គ្រងរបស់លោកគ្រូ នឹងថ្នាក់ដឹកនាំ ដូច្នេះទាល់តែមានការអនុញ្ញាតពីពួកគាត់ទើបខ្ញុំអាចយល់ព្រមទទួលប្រកួត តែសម្រាប់ចិត្តខ្ញុំ គឺចង់ចូលរួមប្រកួត ព្រោះការចូលរួមប្រកួតកម្មវិធីនេះ វានឹងជួយបង្កើនសមត្ថភាពខ្លួន ណាមួយបានប្រកួតជាមួយអ្នកខ្លាំងៗ គឺខ្ញុំរឹតតែចង់ប្រកួត ។ ដោយសារពេលណាប្រកួតជាមួយអ្នកល្អៗចឹង ធ្វើអោយសមត្ថភាពខ្ញុំក៏ឡើងដូចគ្នាដែរ »។ 


ជាមួយគ្នានោះកីឡាករកំពុងឡើងកូដរូបនេះបន្តថា «ជាចុងក្រោយសម្រាប់ខ្ញុំបាទ ស៊ន រ៉ាគីម ក៏សូមអរគុណទៅដល់ពុកម៉ែបងប្អូន ដែលតែងតែគាំទ្រ និងលើកទឹកចិត្តខ្ញុំបាទតាំងពីប្រកួតដំបូងៗ រហូតមកដល់ពេលនេះ ដែលធ្វើឲ្យរូបខ្ញុំកាន់តែមានកម្លាំងចិត្ត និងបន្តខិតខំបន្ថែមទៀត» ។

សូមរម្លឹកថា កាលពីពេលថ្មីៗ រ៉ាហ៊ូប្រាក់ ស៊ន រ៉ាគីម បានប្រកួតចាញ់កីឡាករ គីងកុងពិឃាត អេលីត សាន់ ដោយសន្លប់ក៏ពិតមែន ប៉ុន្តែការប្រកួតនោះត្រូវបានអ្នកគាំទ្រ និងអ្នកនិយមតាមដានគុនខ្មែរ លើកឡើងថា ជាការប្រកួតដ៏កក្រើកប្រចាំប្រទេស ដែលមិនអាចយកការប្រកួតផ្សេងមកប្រៀបប្រដូចបាន និយាយរួមគឺវ៉ៃគ្មានដកដៃល្អមើលខ្លាំងបំផុត៕

ព័ត៌មានពេញនិយម

ដៃគូរសហការ

វេបសាយកំសាន្តល្អផ្តាច់គេ
តែមួយគត់នៅកម្ពុជា🇰🇭 និង 🇹🇭ថៃ

ទំនុកចិត្ត ដាក់ដកប្រាក់២៤ម៉ោង