ម្ចាស់ប្រេន OMD ដួង ម៉ានិច និង Lyderzz Zy ស្គាល់រសជាតិថ្មីលើទឹកដីកូរ៉េ

ស៊ែរចូលហ្វេសប៊ូក
ស៊ែរចូលតេឡេក្រាម
ស៊ែរចូល WhatsApp
FB
TG
WA

កម្សាន្ត៖ តារាសម្តែង ដួង ម៉ានិច ម្ចាស់ប្រេន OMD កាន់តែធ្វើឱ្យមហាជន ចោលក្រសែភ្នែក មើលឃើញថា តារាស្រីរូបនេះបានភ្ជាប់ចំណងស្នេហ៍ជាមួយ Lyderzz Zy ប៉ុន្តែអ្នក ទាំងពីរនៅតែលាក់បាំងមិនព្រមបើកចំហចំណងស្នេហ៍ឡើយ ដោយគ្រាន់តែ បញ្ជក់ថា ពួកគេត្រឹមជាដៃគូជំនួញប៉ុណ្ណោះ។ យ៉ាងណាមិញ ក្នុងដំណើរទៅប្រទេស កូរ៉េខាងត្បូង អ្នកទាំងពីរកាន់តែស្អិតរមួតជាមួយគ្នា ថែមទាំងទៅកន្លែងចាក់សោបេះដូងនៅទីក្រុងសេអ៊ូល ដែលជាកន្លែងពេញនិយមសម្រាប់គូស្នេហ៍ទៀតផង។

ឧបត្ថម្ភធំដោយ៖ SS288.COM

អស់រយៈពេលជាច្រើនឆ្នាំមកហើយ ម្ចាស់ប្រេនល្បីឈ្មោះ OMD កញ្ញា ដួង ម៉ានិច និងតារាប្រុសវ័យក្មេង Lyderzz Zy បង្ហាញភាពសិទ្ធិស្នាលដូចគូស្នេហ៍ ទោះបីអ្នកទាំងពីរមានវ័យខុសគ្នាបន្តិចក្តី ប៉ុន្តែអ្នកគាំទ្រលើកឡើងថា ពួកគេទាំងពីរនាក់ពិតជាស័ក្តិសមជាមួយគ្នាណាស់។

ទោះបីជាមានការគាំទ្រឱ្យ ដួង ម៉ានិច និង Lyderzz Zy ស្រលាញ់គ្នាជាគូស្នេហ៍ពិតមែន តែកញ្ញា ដួង ម៉ានិច នៅប្រកាន់ភ្ជាប់ និងតែងតែតបជាមួយអ្នកសារព័ត៌មានថា ពួកគេជាដៃគូជំនួញប្រេន OMD ប៉ុន្តែពេលទៅមុខមិនទាន់ប្រកដ។ ដ្បិតមាត់ថា ជាដៃគូជំនួញពិតមែន ប៉ុន្តែងាកមកមើលពីសកម្មភាព ដួង ម៉ានិច និង Lyderzz Zy វិញ ផ្អើមល្អែមលើសពីគូស្នេហ៍ទៅទៀត ខណៈថ្មីៗនេះ ពួកគេទាំងពីរនាក់កាន់ដៃគ្នាធ្វើដំណើរទៅប្រទេសកូរ៉េ ដើម្បីសិក្សាផលិតផលថ្មីមកចែកចាយបន្ថែម រហូតមានពាក្យចចាមអារ៉ាមថា អ្នកទាំងពីរស្នាក់នៅបន្ទប់តែមួយថែមទៀតផង។

ក្នុងអំឡុងពេលនៅប្រទេសកូរ៉េ ដួង ម៉ានិច និង Lyderzz Zy ពិតជាមានភាពផ្អែមល្ហែមណាស់រហូតធ្លោយពាក្យមកថា ម្ហូបនៅប្រទេសកូរ៉េហេតុអ្វីសុទ្ធតែផ្អែមទាំងអស់។ មិនត្រឹមដឹកដៃគ្នាញុំាអាហារជាគូតែប៉ុណ្ណោះទេ អ្នកជំនួញទាំងពីរនេះថែមទាំងទៅកន្លែងពិសេសមួយដែលគូស្នេហ៍ជាច្រើនប៉ងប្រាថ្នាទៅនោះគឺកន្លែងចាក់សោបេះដូងនៅទីក្រុងសេអ៊ូល ដែលជាកន្លែងគូសង្សារបានជឿជាក់ថាឱ្យតែបានទៅដល់ទីនោះហើយចាក់សោបេះដូង នោះស្នេហាគេទាំងពីរនឹងបានសម្រេចដូចក្តីបំណងប្រាថ្នា។


ការបង្ហាញសកម្មភាពច្បាស់ៗខាងលើនេះ ទោះបីជា ដួង ម៉ានិច ព្យាយាមមិនព្រមសារភាពថាពួកគេជាសង្សារគ្នាក្តី តែទង្វើពួកគេចេញមកច្បាស់ៗ ខណៈអ្នកគាំទ្ររំពឹងថា អ្នកទាំងពីរ នឹងដឹកដៃគ្នាចូលរោងការ។

គួរបញ្ជាក់ផងដែរថា ដួង ម៉ានិច បានស្ងាត់ពីការងារសិល្បៈដោយផ្តោតលើជំនួញវិញ ដោយនាងគឺជាម្ចាស់ប្រេនផលិតផលថែរក្សាសម្រស់ OMD ដែលជាផលិតផលពីប្រទេសកូរ៉េ និងកំពុងល្បីខ្លាំងលើទីផ្សារ៕

ព័ត៌មានពេញនិយម

ដៃគូរសហការ

វេបសាយកំសាន្តល្អផ្តាច់គេ
តែមួយគត់នៅកម្ពុជា🇰🇭 និង 🇹🇭ថៃ

ទំនុកចិត្ត ដាក់ដកប្រាក់២៤ម៉ោង