បែ-កធ្លា.យមូលហេតុ សួ វិចិត្រ ស្ងាត់ប្រជាប្រិយភាព ក្រោយលើកពាន ដោយយសារអ្នកគ្រប់គ្រងរូបគេធ្វើទង្វើបែបនេះ…

ស៊ែរចូលហ្វេសប៊ូក
ស៊ែរចូលតេឡេក្រាម
ស៊ែរចូល WhatsApp
FB
TG
WA

កម្សាន្ត៖ មួយរយៈមុនម្ចាស់ពាន «Beat The Best» សួ វិចិត្រ ធ្វើឱ្យអ្នកគាំទ្រលោកលើក ឡើងថា ចាប់តាំងពីក្លាយជាម្ចាស់ពានរួច ក៏ស្ងប់ស្ងាត់មិនសូវល្បី និងមិនសូវបង្ហាញមុខតាមការប្រគំតន្រ្តីនានាដូចតារាចម្រៀងរួមទ្រនំឡើយ។ ស្រាប់តែថ្មីៗលេចធ្លាយដំណឹងមួយពីអ្នករៀបចំកម្មវិធីតន្រ្តីម្នាក់បានបង្ហើបថារយៈពេល សួ វិចិត្រ ស្ងប់ស្ងាត់ពីសិល្បៈ ដោយសារអ្នកគ្រប់គ្រងផ្ទាល់ខ្លួនរបស់គេរឹតត្បិត សួ វិចិត្រ ខ្លាំងពេក ធ្វើឱ្យពិបាកនិយាយចរចាតម្លៃខ្លួនណាស់ ចំណុចនេះហើយធ្វើអ្នករៀបកម្មវិធីមួយចំនួនមិនសូវតាមទ្រ។

ឧបត្ថម្ភធំដោយ៖ SS288.COM

គេចាំបានថា មួយរយៈមុននេះមានព័ត៌មានរសើបម្ចាស់ពាន «Beat The Best» សួ វិចិត្រ បានផ្ទុះឡើងល្បីលើបណ្តាញសង្គមថា ក្រោយពីតារារូបនេះលើកពានបានរយៈពេលខ្លី ក៏ជួបរឿងស្ងប់ស្ងាត់ រហូតមានមហាជនផ្ទុះការវែកញែកលើរឿងនេះដោយមានការលើកឡើងថា ដោយសារតែតារាចម្រៀងក្នុងទ្រនំ ហង្សមាស មាន ច្រើន ទើបពិបាកប្រកួតប្រជែង និងតារាចម្រៀងរូបនេះមានចរិតឆ្នើងឆ្មៃ ទើប ប្រជាប្រិយរបស់លោកក៏ស្ងាត់តាមហ្នឹង។

យ៉ាងណាមិញ ថ្មីៗនេះមានប្រភពគួរឱ្យជឿជាក់មួយពីអ្នករៀបចំកម្មវិធីតន្រ្តីម្នាក់បានបង្ហើបឱ្យដឹងថា មួយរយៈដែល សួ វិចិត្រ ស្ងប់ពីសិល្បៈមិនសូវលេច មុខតាមកម្មវិធី ដូចតារាចម្រៀងរួមទ្រនំផ្សេងទៀតមិនមែនមកពីផលិតកម្ម ហង្សមាស ឬ សួ វិចិត្រ មានចរិតឆ្នើងឆ្នៃនោះទេ ប៉ុន្តែដោយសារតែអ្នកគ្រប់គ្រង ផ្ទាល់របស់តារាចម្រៀងរូបនេះផ្ទាល់។

ប្រភពខាងលើបាននិយាយថា អ្នកគ្រប់គ្រង(Manager) សួ វិចិត្រ មានបែបបទរដ្ឋបាលខ្លាំងពេក ពិបាកនិយាយរឿងតម្លៃខ្លួនរបស់ម្ចាស់ពានរូបនេះណាស់ ខណៈការចរចាតម្លៃខ្លួន សួ វិចិត្រ ទៅច្រៀងតាមកម្មវិធីផ្សេងៗ អ្នកគ្រប់គ្រងរូបគេដាក់ តម្លៃប៉ុណ្ណា គឺប៉ុណ្ណឹង មិនយល់ព្រមតាមតម្លៃអ្នករៀបចំកម្មវិធីស្នើសុំឡើយ ខណៈម្ចាស់ពាន ផ្សេងទៀតងាយស្រួលក្នុងការចចារ។ 

យ៉ាងណាជុំវិញការធ្លាយចេញព័ត៌មានដ៏រសើបនេះ Lee News មិនទាន់ទទួលបានការបញ្ជាក់ពីលោក សួ វិត្រ និងអ្នកគ្រប់គ្រងលោកនៅឡើយទេ ដូច្នេះហើយព័ត៌មានធ្លាយចេញបង្ហាញពីចំណុចមិនល្អរបស់តារាចម្រៀងរូបនេះ និងអ្នកគ្រប់គ្រង យើងក៏រង់ចាំសេចក្តីបន្លឺពីតារាចម្រៀង សួ វិចិត្រ ឬអ្នកគ្រប់គ្រងរូបគេផ្ទាល់ចេញមុខបញ្ជាក់ថា តើរឿងនេះយ៉ាងណាផងដែរ៕

ព័ត៌មានពេញនិយម

ដៃគូរសហការ

វេបសាយកំសាន្តល្អផ្តាច់គេ
តែមួយគត់នៅកម្ពុជា🇰🇭 និង 🇹🇭ថៃ

ទំនុកចិត្ត ដាក់ដកប្រាក់២៤ម៉ោង