ទោះចេញពីបន្ទប់សង្គ្រោះបន្ទាន់ លោក ខាត់ ចំរើន នៅតែត្រូវការឈា.ម ជាច្រើនផ្លោកដើម្បីស.ង្គ្រោះអាយុជី.វិត 

ស៊ែរចូលហ្វេសប៊ូក
ស៊ែរចូលតេឡេក្រាម
ស៊ែរចូល WhatsApp
FB
TG
WA

លោក ខាត់ ចំរើន បានចេញពីបន្ទប់សង្គ្រោះបន្ទាន់ហើយក្រោយពីជំងឺរលាកថ្លើម និង ទាចទឹក របស់លោកធ្វើទុក្ខឡើងវិញ ប៉ុន្តែស្ថានភាព ជំងឺនៅតែជាក្តីបារម្ភ ខណៈឈាមក៏ត្រូវការជាច្រើនផ្លោកទៀតទោះបីជាចេញពី បន្ទប់  ICU ហើយក្តី ហើយឈាមដែលបានបញ្ចូលទៅក្នុងខ្លួនរបស់លោក ខាត់ ចំរើន មានចំនួន១១ផ្លោកហើយ ប៉ុន្តែនៅតែមិនគ្រប់ ឯស្ថានភាពជំងឺក៏ត្រូវតាមដានបន្តទៀត។ 

ឧបត្ថម្ភធំដោយ៖ CT777.COM | SSS789.com

មហាជនជ្រាបមកហើយថា កាលពីយប់ថ្ងៃទី ១៦ ខែកញ្ញា លោក ខាត់ ចំរើន ដែលជាអតីតតារាកំប្លែងមួយរូប និងជាប្អូនប្រុស អ្នកនាង ខាត់ សុឃីម បានចូល មន្ទីរពេទ្យកាល់ម៉ែត្រសង្រ្គោះបន្ទាន់ ក្រោយពីស្ថាយភាពជំងឺ រលាកថ្លើម និង ទាចទឹក ធ្វើទុក្ខជាខ្លាំងរហូតលោកដើរលែងរួច និងត្រូវការឈាមជាបន្ទាន់។ យ៉ាងណាមិញ មកទល់នៅថ្ងៃទី២១ ខែកញ្ញា លោក ខាត់ ចំរើន បានចេញពីបន្ទប់សង្រ្គោះបន្ទាន់ហើយ ប៉ុន្តែស្ថានភាពជំងឺរបស់លោកនៅ តែត្រូវការ ឈាមជាច្រើនផ្លោកទៀតជាចាំបាច់ដដែល។

ថ្លែងប្រាប់ Lee News តាមប្រព័ន្ធទូរសព្ទនៅព្រឹកថ្ងៃទី២១ ខែកញ្ញា ប្រពន្ធលោក ខាត់ ចំរើន បានឱ្យដឹងថា ស្វាមីរបស់អ្នកស្រី បានចេញពីបន្ទប់សង្រ្គោះ បន្ទាន់ហើយ ប៉ុន្តែអការៈរបស់គាត់នៅតែជាក្តីបារម្ភ ព្រោះគាត់បញ្ចូលឈាម ម្តងបានតែមួយផ្លោកប៉ុណ្ណោះបើសម្រុកបញ្ចូលឈាមច្រើន នឹងមានបញ្ហា ខណៈឈាមបន្ទាប់ពីសង្គ្រោះបន្ទាន់ ហើយបានចំនួន ៧.៥ ប៉ុន្តែអាចនឹងចុះ ព្រោះរយៈពេល២ថ្ងៃចុងក្រោយនេះ លោក ខាត់ ចំរើន បន្ទោរបង់ហូរឈាម។
អ្នកស្រី បានឱ្យដឹងទៀតថា ពេលនេះក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យកាល់ម៉ែត្រ កំពុងពិនិត្យ និងតាមដានជំងឺបន្តទៀត ប៉ុន្តែសម្ពោធឈាម ស របស់លោក ខាត់ ចំរើន ទាបពេក ទើបក្រុមគ្រូពេទ្យមិនអាចសុងបាននិងពិនិត្យឱ្យស៊ីជម្រៅពី មូលហេតុឈាមដែលហូរពេលបន្ទោរបង់។

ភរិយាលោក ខាត់ ចំរើន បានបន្ថែមថា លោក ខាត់ ចំរើន បានបញ្ចូល ឈាម ចំនួន១១ ផ្លោក ចាប់តាំងពីចូលបន្ទប់សង្គ្រោះបន្ទាន់មក ប៉ុន្តែឈាមនៅតែខ្វះ ដដែល នឹងត្រូវការឈាមជាបន្តទៀតដោយមិនទាន់កំណត់ចំនួនបាននៅឡើយទេពេលនេះ។

គូសបញ្ជាក់ថា លោក ខាត់ ចំរើន អាចនិយាយបាន ខ្លះៗហើយ ប៉ុន្តែលោកនៅមានអការៈឆាប់ហត់ និងតឹងពោះដដែល៕

ព័ត៌មានពេញនិយម

ដៃគូរសហការ

វេបសាយកំសាន្តល្អផ្តាច់គេ
តែមួយគត់នៅកម្ពុជា🇰🇭 និង 🇹🇭ថៃ

ទំនុកចិត្ត ដាក់ដកប្រាក់២៤ម៉ោង