Wenger ត្រឡប់មកកាន់ Emirate ជាលើកដំបូង ចាប់តាំងពីឆ្នាំ២០១៨

ស៊ែរចូលហ្វេសប៊ូក
ស៊ែរចូលតេឡេក្រាម
ស៊ែរចូល WhatsApp
FB
TG
WA

(បាល់ទាត់)៖ អតីតអ្នកចាត់ការទូទៅរបស់កាំភ្លើងធំ Arsenal លោក Arsene Wenger បាន​ត្រឡប់​​មក​កាន់​កីឡដ្ឋាន Emirates ជា​លើក​ដំបូង ​ចាប់​តាំង​ពី​ខែ​ឧសភា ឆ្នាំ​២០១៨ ដើម្បី​ទស្សនា​ការ​ប្រកួត​រវាង​ Arsenal ទល់​នឹង​ West Ham

ឧបត្ថម្ភធំដោយ៖ CT777.COM | SSS789.com

ការ​ប្រកួត​ក្របខណ្ឌ Premier League កាល​ពី​យប់​មិញ កាំភ្លើង​ធំ​ បាន​យក​ឈ្នះ​ញញួរ​យក្ស ​ក្នុង​លទ្ធផល ៣-១ បន្ត​​នាំ​មុខ​​ក្នុង​តារាង​ពិន្ទុ។ ការ​ប្រកួត​នេះ West Ham ​បាន​បើក​ការ​នាំ​មុខ​មុន​ដោយ​កីឡាករ Benrahma តាម​រយៈ​ការ​ទាត់​ប៉េណាល់ទី។ យ៉ាងណាមិញ Arsenal បាន​វាយ​បក​រក​បាន​​៣​គ្រាប់​សង​វិញ​ ធ្វើ​បាន​ដោយ​កីឡាករ Saka, Martinelli និង Nketiah

វា​គឺ​ជា​ប្រកួត​ដំបូង​​ ដែល​លោក Wenger ចូល​ទស្សនា ចាប់​តាំង​ពី​ចាកចេញ​ជា​អ្នក​ចាត់​ការ។ បុរស​វ័យ ​​៧៣​ឆ្នាំ​​បាន​ចំណាយ​ពេល​២២​ឆ្នាំ ​ជាមួយ Arsenal ចូល​ដឹក​នាំ​រវាង​ឆ្នាំ​១៩៩៦ ​រហូង​ដល់ ​២០១៨។ លោក​បាន​ចាកចេញ​ពី​ក្លិប ក្រោយ​មិន​អាច​ជួយ​​ក្រុម​ឡើង​ទៅ​លេង​នៅ Champions League


លោក​ត្រូវ​បាន​ជំនួស​កន្លែង​ដោយ​លោក Unai Emery ដែល​បច្ចុប្បន្ន​​ ជា​គ្រូ​របស់ Aston Villa មុន​ពេល Mikel Arteta ចូល​កាន់​តំណែង ​ក្នុង​ឆ្នាំ​២០១៩ រហូត​ដល់​បច្ចុប្បន្ន។ Arsenal ពេល​នេះ​កំពុង​សម្លឹង​ក្លាយ​ជា​ជើងឯក Premier League ជា​លើក​ដំបូង ​ចាប់​តាំង​ពី​ឆ្នាំ​២០០៤ ខណៈ​កំពុង​គម្លាត​ពិន្ទុ​លើ Man City ដល់​ទៅ​ ៨​ពិន្ទុ៕

ព័ត៌មានពេញនិយម

ដៃគូរសហការ

វេបសាយកំសាន្តល្អផ្តាច់គេ
តែមួយគត់នៅកម្ពុជា🇰🇭 និង 🇹🇭ថៃ

ទំនុកចិត្ត ដាក់ដកប្រាក់២៤ម៉ោង