(បាល់ទាត់)៖ ការប្រកួតពានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ជាតិលើកទី១៦ វគ្គ ១៦ក្រុមចុងក្រោយ បានបញ្ចប់ការប្រកួតជើងទីមួយហើយ ដោយក្នុងនោះយើងឃើញថា ក្រុមមិនទាន់ស្គាល់បរាជ័យសោះនៅ លីកដំដាប់ទី២ អគ្គិសនីកម្ពុជា បានឈ្នះការប្រកួតនេះ។

ក្រុមការពារតំណែងជើងឯក វិសាខា, ព្រះខ័នរាជស្វាយរៀង , ណាហ្គាវើលដ៍, បឹងកេត, អង្គរថាយហ្គឺរ, ភ្នំពេញក្រោន និង កងយោធពលខេមរភូមិន្ទ គឺជាក្រុមមកពីលីគទី១ ដែលឈ្នះនៅជើងទី១ ក្នុងពានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ជាតិលើកទី១៦ វគ្គ ១៦ ក្រុមចុងក្រោយ។
ខណ: គិរីវង់សុខសែនជ័យ គឺជាក្រុមលីគ១ តែមួយគត់ដែលចាញ់នៅវគ្គ១៦ក្រុមជើងទីមួយក្រោមថ្វីជើង អគ្គិសនីកម្ពុជា ក្នុងលទ្ធផល ៣-២ នៅកីឡដ្ឋានអគ្គិសនីកម្ពុជា កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២។
គួរបញ្ជាក់ថា ការប្រកួតវគ្គ ១៦ក្រុម ជើងទី២ នៃពានរង្វាន់សម្តេចតេជោ នឹងលេងនៅថ្ងៃទី១០ និងថ្ងៃទី១៧ ខែសីហា ខាងមុខនេះ៕