សៅរ៍ , 10 កញ្ញា 2022
មកដឹងពីកម្មវិធីដែល សៅ រង្សី និង ហ៊ុន គឹមហ៊ាង ប្រកួតល្ងាចនេះនៅសិង្ហបុរី
ល្ងាចនេះកីឡាករប្រដាល់សកលកម្ពុជា សៅ រង្សី និងកីឡាករ ហ៊ុន គឹមហ៊ាង នឹងធ្វើការប្រកួតនៅប្រទេសសិង្ហបុរី ក្នុងកម្មវិធី SBF ( SYED KADIR BOXING CHAMPIONSHIP 2022 ) ចាប់ពីម៉ោង៣:៣០នាទីរសៀលនេះតទៅ។
បើតាមលោក ប៊ុយ សោភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធប្រដាល់សកលកម្ពុជាបានប្រាប់ឲ្យដឹងថា វាជាកម្មវិធីមួយដែលប្រកួតលក្ខណៈមិត្តភាព។ ប៉ុន្តែក៏មានសារសំខាន់ដែរ ពោលគឺកីឡាករជម្រើសជាតិកម្ពុជាបានប្រកួតដកស្រង់បទពិសោធន៍ជាមួយកីឡាករល្អៗរបស់បរទេស។
លោកអគ្គលេខាធិការបន្ថែមថា បើទោះការប្រកួតនេះជាលក្ខណៈមិត្តភាពក្ដី តែក៏មានការបំពាក់មេដាយប្រាក់ ឬមេដាយមាសទៅតាមកម្រិតកីឡាករដែលប្រកួតចប់។ កម្មវិធីនេះមានកីឡាករមកពីបណ្ដាប្រទេសមួយចំនួនមានដូចជា កម្ពុជា សិង្ហបុរី មីយ៉ាន់ម៉ា ម៉ាឡេស៊ី និងឥណ្ឌូណេស៊ី ផងដែរ៕
សូមបញ្ចេញមតិនៅទីនេះ