សៅរ៍ , 10 កញ្ញា 2022
ល្ងាចនេះ! ក្រុម Hongyen Thakam ប៉ះក្រុម Bintang Timur Surabaya វគ្គផ្តាច់ព្រ័ត្រ AFF Futsal Cup ២០២២
ពានរង្វាន់បាល់ទាត់ហ្វួតសាល 2022 AFF Futsal Club Championship បានរកឃើញក្រុមឡើងដល់វគ្គផ្ដាច់ព្រ័ត្រហើយ ដោយក្រុម Hongyen Thakam របស់ថៃ ត្រូវប៉ះក្រុម Bintang Timur Surabaya មកពីឥណ្ឌូណេស៊ី ក្នុងវគ្គផ្ដាច់ព្រ័ត្រ។
ពានរង្វាន់នេះរៀបចំឡើងនៅខេត្ត Nakhon Ratchasima ប្រទេសថៃ ដោយធ្វើឡើងពីថ្ងៃទី៤ ដល់១០ ខែកញ្ញា ឆ្នាំ២០២២ មានក្រុមពីតំបន់អាស៊ានចូលរួមចំនួន៧ ចែកជា២ពូល។
លទ្ធផលវគ្គពាក់កណ្ដាលមាន៖
-Sahako (វៀតណាម) ១-២ Bintang Timur Surabaya (ឥណ្ឌូណេស៊ី)
-Hongyen Thakam (ថៃ)៦-២ Selangor MAC (ម៉ាឡេស៊ី)
កម្មវិធីវគ្គចុងក្រោយ ធ្វើឡើងនៅថ្ងៃទី១០ ខែកញ្ញា ៖
*ចំណាត់ថ្នាក់លេខ៣
-Sahako (វៀតណាម) ប៉ះ Selangor MAC (ម៉ាឡេស៊ី) វេលាម៉ោង ២:៣០នាទីរសៀល។
*ជើងឯក
-Hongyen Thakam (ថៃ) ប៉ះ Bintang Timur Surabaya (ឥណ្ឌូណេស៊ី) វេលាម៉ោង ៥:០០នាទីល្ងាច៕
សូមបញ្ចេញមតិនៅទីនេះ