ច័ន្ទ , 12 កញ្ញា 2022
កាតក្រហមកើតឡើងដល់ទៅ៤សន្លឹក ក្នុងការប្រកួតរបស់ Juventus យប់មិញ
(បាល់ទាត់)៖ កាតក្រហមកើតឡើងដល់ទៅ៤សន្លឹក ក្នុងការប្រកួត Juventus ស្មើគ្នាជាមួយ Salernitana ២ ទល់នឹង ២ ក្នុងក្របខណ្ឌ Serie A សម្រាប់សប្ដាហ៍ទី៦។
ក្នុងវគ្គទីមួយក្រុមភ្ញៀវ Salernitana រកបានដល់ទៅ២គ្រាប់នាំមុខមុនដោយកីឡាករ Antonio Candreva និងប៉េណាល់ទីរបស់ Krzysztof Piatk។ យ៉ាងណាមិញ ឈានដល់វគ្គទីពីរ Juventus ក៏តាមស្មើបានវិញរកគ្រាប់បាល់ដោយកីឡាករ Bremer និងខ្សែការពារ Leonardo Bonucci។
ខ្សែប្រយុទ្ធ Arkadiusz Milik របស់ Juventus បានតែតបញ្ចូលទីនៅនាទី៩០+៥ ប៉ុន្តែត្រូវអាជ្ញាកណ្ដាលពិនិត្យ VAR មិនឲ្យចូលវិញ ក្រោយរកឃើញថា Offside។ អាជ្ញាកណ្ដាលបានផ្ដល់កាតលឿងទីពីរស្មើនឹងកាតក្រហមទៅឲ្យ Milik ក្រោយរូបគេដោះអាវដើម្បីអបអរគ្រាប់បាល់ដែលជាបាល់ Offside។
នៅចុងម៉ោងនៅលើទីលានមានការប៉ះទង្គិចគ្នារវាង Federico Fazio របស់ក្រុម Salernitana និង Juan Cuadrado របស់ Juventus។ អាជ្ញាកណ្ដាលផ្ដល់កាតក្រហមទៅឲ្យកីឡាករទាំងពីរ ខណៈលោក Massimiliano Allegri ក៏ត្រូវបណ្ដេញចេញពីទីលានដូចគ្នា៕
សូមបញ្ចេញមតិនៅទីនេះ