ច័ន្ទ , 12 កញ្ញា 2022
ឱក សុគន្ធកញ្ញា ពោលពាក្យយ៉ាងផ្អែមល្អែមក្នុងថ្ងៃខួបកំណើតស្វាមី ព្រមទាំង ទម្លាយអាថ៌កំបាំងលើរឿងនេះ…
កំពូលតារាច្រៀងជួរមុខប្រចាំប្រទេសកម្ពុជា អ្នកនាង ឱក សុគន្ធកញ្ញា មិនត្រឹមតែ ជោគជ័យលើអាជីពសិល្បៈទេ ប៉ុន្តែងាកទៅកាន់ជីវិតគ្រួសារវិញ នាងក៏ទទួលបាន សុភមង្គល មានស្វាមីយកចិត្តទុកដាក់គ្រប់ពេលពេលវេលា មិនថាទៅកន្លែងណា ថែមទាំងមានកូនប្រុសដ៏គួរឱ្យស្រលាញ់ម្នាក់។ នៅក្នុងឱកាសខួបកំណើតស្វាមី គណៈកម្មការឆ្នើមខាងលើនេះ បាន ពោលពាក្យជូនពរបង្កប់ដោយអត្ថន័យផ្អែមល្អែម ព្រមទាំងទម្លាយថា ស្វាមីនាងជាចំណែកធ្វើឱ្យនាងរឹងមាំ តស៊ូរឿងជាច្រើននៅក្នុងឆាកជីវិត។
នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ អ្នកនាង ឱក សុគន្ធកញ្ញា បានបញ្ចេញសារយ៉ាងផ្អែមល្ហែមជូនពរស្វាមីក្នុងថ្ងៃកំណើតយ៉ាងវែងអន្លាយ ព្រមទាំងបានប្រាប់មហាជនថា នាងរៀបរាប់ច្រើនបែបនេះដើម្បីទុកជាអនុស្សាវរីយ៍ពេលចាស់ទៅ។ សារនៅក្នុងអត្ថន័យទៀតសោត តារាចម្រៀងល្បីឈ្មោះខាងលើនេះ បានរៀបរាប់ពីវីរៈបុរសរបស់ស្វាមី និងជាឪពុករបស់កូន ដែលឈរនៅពីក្រោយ មិនថាជួបរឿងរ៉ាវលំបាកប៉ុណ្ណា នៅចាំមើលថែ ការពារមិនថាបញ្ហាតូចធំ ត្រួតត្រាយផ្លូវ គ្រប់គ្រងដឹកនាំ ក្រុមការងារផលិតចេញនូវសមទ្ធិផលជាច្រើន តែមិនបញ្ចេញមុខ ហើយមានមនុស្សភាគតិចណាស់ដែលដឹង។
បន្ថែមពីនេះ តារាចម្រៀងឱក សុគន្ធកញ្ញា ក៏បានបញ្ជាក់ថា ស្វាមីរបស់អ្នកនាងជាមនុស្សម្នាក់សាមញ្ញាបំផុត ចាំជួយតាស់តឿននាង ជាខ្នងបង្អែក ហើយស្វាមីនាងជាចំណែកមួយដែលធ្វើឱ្យខ្លួនរឹងមាំ តស៊ូនឹងរឿងជាច្រើនរហូតមកដល់សព្វថ្ងៃនេះ។
បន្ទាប់ពីពោលពាក្យយ៉ាងផ្អែមល្ហែម ដូចនេះហើយ បណ្តាអ្នកគាំទ្រ បានចូលទៅខំមិនជូនពរ ថែមទាំងពោលសរសើរពីអ្នកនាង ឱក សុគន្ធកញ្ញា រកឃើញត្រើយសុភមង្គលនេះ ខណៈអ្នកទាំងពីរក៏ត្រៀមយកកូនម្នាក់ទៀត នាពេលខាងមុខនេះផងដែរ៕
សូមបញ្ចេញមតិនៅទីនេះ