ច័ន្ទ , 12 កញ្ញា 2022
ញ៉ាក់សាច់! ជំនួបរវាង Buriram United និង Muangthong United រកចំណូលបានជិត កន្លះលានដុល្លារ
កាលពីថ្ងៃ អាទិត្យ ទី១១ ខែកញ្ញា ឆ្នាំ២០២២នេះ ក្នុងលីកកំពូលថៃ Thai Premier League គឺជាការជួបគ្នារវាងក្រុម Buriram United ជាមួយ Muangthong United ដែលជាការប្រកួតដ៏ធំប្រចាំសប្ដាហ៍ ហើយរកចំណូលបានយ៉ាងច្រើនសន្ធឹកសន្ធាប់។
ការប្រកួតកាលពីម្សិលមិញនេះ គឺជាការប្រកួត Thai Premier League សប្ដាហ៍ទី៥ ដោយក្រុមខ្លាំង Buriram United បានប្រកួតស្មើគ្នាជាមួយ Muangthong United ក្នុងលទ្ធផល ១ ទល់នឹង ១ ។
យោងតាមការចេញផ្សាយរបស់កេហទំព័រកីឡាដ៏ល្បីក្នុងតំបន់អាស៊ាន ASEAN FOOTBALL បានរាយការណ៍ថា ក្លឹប Buriram United អាចរកប្រាក់ចំណូលបានជិតកន្លះលានដុល្លារ បន្ទាប់ពីការប្រកួតទល់នឹង Muangthong United នៅថ្ងៃទី 11 ខែកញ្ញា ពោលគឺមាន ៣៣៤,២០៨$។ ក្នុងចំណោមចំណូលទាំងនេះ បានមកពីការលក់សំបុត្រចំនួន ៤៤,៥៩០$ និងការលក់វត្ថុអនុស្សាវរីយ៍ចំនួន ២៨៩,៦១៨$។
គួរបញ្ជាក់ថា ជំនួបដ៏ធំមួយនេះ ធ្វើឡើងក្រោមក្រសែភ្នែកអ្នកទស្សនាសរុប ចំនួន ២៥,៩៤៣នាក់ ក្នុងកីឡដ្ឋាន Chang Arena របស់ក្លិបបាល់ទាត់ Buriram៕
សូមបញ្ចេញមតិនៅទីនេះ