អង្គារ , 13 កញ្ញា 2022
អេមហួស! Dortmund នឹងធ្វើដំណើរមកប្រកួតមិត្តភាពនៅអាស៊ាន ចុងឆ្នាំនេះ
ក្លិបបាល់ទាត់ Borussia Dortmund សមាជិកលីគកំពូលរបស់ប្រទេសអាល្លឺម៉ង់ Bundesliga បានប្រកាសថា នៅថ្ងៃទី២១ ខែវិច្ឆិកា ដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ ខាងមុននេះ ក្លិបនឹងធ្វើដំណើរមកកាន់តំបន់អាស៊ាន ដើម្បីប្រកួតមិត្តភាពនៅប្រទេសចំនួន៣ ដែលមានដូចជា សិង្ហបុរី, ឥណ្ឌូនេស៊ី និងវៀតណាម។
ប៉ុន្តែយ៉ាងណាក្តី ក្លិបបាល់ទាត់ Borussia Dortmund ក៏បានបញ្ជាក់បន្ថែមទៀតថា ជំនួបមិត្តភាពខាងលើ នឹងគ្មានវត្តមានតារាឆ្នើមដូចជា Julian Brandt និង Marco Reus ឡើយ ដោយសារជាប់កាតព្វកិច្ចលេងពានរង្វាន់ FIFA World Cup 2022 នៅកាតា ឲ្យក្រុមជម្រើសជាតិអាល្លឺម៉ង់។
មែនទែនទៅ នេះមិនមែនជាលើកទី១ ទេ ដែលក្រុមធំៗនៅទ្វីបអឺរ៉ុប បានធ្វើដំណើរប្រកួតមិត្តភាពនៅតំបន់អាស៊ាន ដោយសារតែប្រជាប្រិយភាពចេញពីអ្នកគាំទ្រនៅអាស៊ី បានរីកដុះដាលខ្លាំងណាស់នៅប៉ុន្មានឆ្នាំចុងក្រោយនេះ។
តួរយ៉ាង ប្រទេសថៃ ធ្លាប់ទទួលធ្វើជាម្ចាស់ផ្ទះ សម្រាប់ការប្រកួតរវាងបិសាចក្រហម Man United ទល់នឹងហង្សក្រហម Liverpool ខណៈសេះបង្កង់ Juventus បានទៅដល់កូរ៉េ ស្របពេលដែល អ្នកមានបុណ្យ Barcelona ធ្លាប់ប៉ះក្រុមជម្រើសជាតិថៃជាដើម៕
សូមបញ្ចេញមតិនៅទីនេះ