សុក្រ , 16 កញ្ញា 2022
ម៉ឺន មេឃា ប្ដេជ្ញាថា ខ្លួននឹងធ្វើឲ្យកក្រើកសង្វៀនប្រទេសថៃ ដើម្បីបង្ហាញពីគុនខ្មែរ
ម៉ឺន មេឃា នឹងត្រូវហោះទៅកាន់ទីក្រុងបាងកកប្រទេសថៃ ដើម្បីចូលរួមប្រកួតនៅសង្វៀន ផេតវីនឌី នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ ទល់កីឡាករថៃ សាម៊ីងនុម (SMINGNUM) ក្នុងប្រភេទទម្ងន់ ៦២,៥ គីឡូក្រាម។
ក្នុងការប្រកួតនាពេលដ៏ខ្លីខាងមុខនេះ មេឃា មិនស្គាល់កីឡាករថៃនោះច្បាស់ឡើយ ពោលគ្រាន់តែបានមើលវីដេអូប្រកួតខ្លះៗប៉ុណ្ណោះ។ ក្រោយការវិនិច្ឆ័យ សមត្ថភាពដៃគូម្នាក់នោះឃើញថាល្អ រឹង និងមានក្បាច់ ប៉ុន្តែគេជឿលើការប្រឹងប្រែងរបស់ខ្លួនជាមួយការប្ដេជ្ញាចិត្ត នឹងធ្វើឲ្យកក្រើកសង្វៀន ផេតវិនឌី ដើម្បីបង្ហាញឲ្យបរទេសឃើញកាន់តែច្បាស់ថា ខ្មែរគឺជាម្ចាស់ក្បាច់គុនម្នាក់ដែរ។
មេឃា បានបង្ហើបទៀតថា ខ្លួនបានប្រឹងប្រែងហ្វឹកហាត់អស់រយៈពេលជិត៣សប្ដាហ៍មកហើយ ដើម្បីត្រៀមខ្លួនការប្រកួតដ៏សំខាន់មួយនេះ។ ជាមួយគ្នានោះគេក៏កំពុងពង្រឹងបន្ថែមរាល់ចំណុចខ្វះខាត ដែលនៅសេសសល់ ពិសេសគឺកម្លាំង។ គួររម្លឹកថាក្រៅពី ម៉ឺន មេឃា ប្អូនប្រុសបង្កើតរបស់គេ អេអាំម៉ារិន ភូថង ក៏ត្រូវទៅប្រកួតក្នុងកម្មវិធីនោះដែរ ក្នុងនាមគូឯក ដោយត្រូវប៉ះកីឡាករថៃ រ៉ាក់សុរីន ក្នុងប្រភេទទម្ងន់ ៦១,២ គីឡូក្រាម៕
សូមបញ្ចេញមតិនៅទីនេះ