សុក្រ , 16 កញ្ញា 2022
បទចម្រៀងថ្មីលោក ខេមរៈ សិរីមន្ត តើអាចទាញបានប្រជាប្រិយភាពដូចមុនឡើងជាឧកញ៉ាដែរឬទេ ?
ភ្នំពេញ ៖ ទីបំផុតបទចម្រៀងថ្មីរបស់លោកឧកញ៉ា ខេមរៈ សិរីមន្ត បានចេញទៅតាមអ្វីដែលលោកបាននិយាយហើយ ប៉ុន្តែសន្ទុះនៃការគាំទ្របទចម្រៀងថ្មីនេះ អាចនឹងខ្លាំងដូចពេលលោកមិនទាន់ឡើងជា ឧកញ៉ាឬយ៉ាងណាទេ ?
បទចម្រៀងថ្មីដែលមានចំណងជើងថា « បងឯងប្រាប់ប្រពន្ធខ្ញុំ ខ្ញុំប្រាប់ប្រពន្ធបងឯង » ច្រៀងដោយតារាចម្រៀង ខេមរៈ សិរីមន្ត បានចេញនៅលើបណ្តាញសង្គមហើយ កាលពីប៉ុន្មានថ្ងៃមុននេះ ដោយបទចម្រៀងនេះមានអ្នកចូលមើលច្រើនគួរសម ហើយអ្នកគាំទ្រជាច្រើននៅតែគាំទ្រស្នាដៃថ្មីរបស់លោក ខេមរៈ សិរីមន្ត ។
ប៉ុន្តែអ្វីដែលប្លែកនោះទស្សនិកជនជាច្រើនឆ្ងល់ថា រដូវភ្ជុំមកដល់ ហេតុអ្វីលោក ខេមរៈ សិរីមន្ត មិនចេញបទចម្រៀងប្រពៃណី ដើម្បីអបអរពិធីបុណ្យ ភ្ជុំបិណ្ឌ ដូចជាសិល្បករផ្សេងៗ បែរជាទៅចេញបទចម្រៀងមនោរសញ្ចេតនាទៅវិញ ? លោក ខេមរៈ សិរីមន្ត មិនបានឆ្លើយតបចំពោះរឿងនេះទេ ។
ទោះបីជាបទចម្រៀងថ្មីរបស់លោក ខេមរៈ សិរីមន្ត មិនជាបទអបអរពិធីបុណ្យភ្ជុំបិណ្ឌ ប៉ុន្តែបទចម្រៀងថ្មីរបស់លោកពិតជាពិរោះ និងចាក់ដោតអារម្មណ៍ទស្សនិកជនខ្លាំងណាស់ ។
តាំងពីឡើងងារជាឧកញ៉ា បានធ្វើឱ្យលោក ខេមរៈ សិរីមន្ត បានកាត់បន្ថយពីការងារចម្រៀង ដោយងាកទៅពង្រឹកការងារជំនួញរបស់លោកវិញ ប៉ុន្តែទោះជាយ៉ាងនេះក្តី លោកឧកញ៉ា ខេមរៈ សិរីមន្ត ធ្លាប់បានអះ អាងថា លោកនៅតែស្រឡាញ់សិល្បៈ បទចម្រៀងលោកនៅតែមានចេញជាបន្តបន្ទាប់ ៕
សូមបញ្ចេញមតិនៅទីនេះ