ច័ន្ទ , 19 កញ្ញា 2022
អ្នកគាំទ្រសេះបង្កង់ Juventus ទាមទារឲ្យបណ្ដេញ Allegri ចេញពីតំណែង ក្រោយដឹកនាំអន់ពេក
ក្រុមទើបឡើងមកថ្មី Monza រកបានជ័យជម្នះជាលើកដំបូងនៅ Serie A ក្នុងប្រវត្តិសាស្ត្ររបស់ពួកគេ ដោយបានយកឈ្នះក្រុមខ្លាំង Juventus ១-០ ធ្វើឲ្យកៅអីរបស់លោក Massimiliano Allegri កាន់តែក្ដៅ។
កីឡាករ Christian Gytkjaer រកបានគ្រាប់ជ័យជម្នះនៅវគ្គទីពីរ ជួយ Monza ឈ្នះជាលើកដំបូងក្នុងរដូវកាលនេះក្នុងលីគ រំកិលឡើងផុតពីបាតតារាង។ Monza បានឡើងមកកាន់ Serie A ជាលើកដំបូងកាលពីរដូវកាលមុន ហើយក្លិបមួយនេះគ្រប់គ្រងដោយអតីតនាយករដ្ឋមន្ត្រីរបស់អ៊ីតាលី លោក Silvio Berlusconi។
Juventus បានចាប់ផ្ដើមរដូវកាលជាមួយលទ្ធផលមិនល្អសោះ ហើយតំណែងរបស់លោក Allegri កំពុងស្ថិតក្រោមសម្ពាធ។ ក្រុមរហស្សនាមសេះបង្កង់ កំពុងស្ថិតនៅលេខ៨ក្នុងតារាងពិន្ទុ ឈ្នះបានតែ២ប្រកួតគត់ ក្នុងចំណោម ៧ប្រកួត ហើយចាញ់ទាំងពីរប្រកួតនៅ UCL ទៀតផង។
ក្រុមអ្នកគាំទ្ររបស់ Juventus កំពុងតែទាមទារឲ្យក្លិបបណ្ដេញលោក Allegri ចោលទៅ ដោយចង់ឲ្យតែងតាំងលោក Thomas Tuchel ដែលទើបតែត្រូវ Chelsea បញ្ចប់តួនាទីក្រោយដឹកនាំក្រុមចាញ់ប្រកួតដំបូងនៅ UCL ជំនួសវិញ៕
សូមបញ្ចេញមតិនៅទីនេះ