អង្គារ , 20 កញ្ញា 2022
ទីផ្សារបើកម្ដងទៀត Xavi ចង់ទិញកីឡាកររបស់ Real ម្នាក់នេះ
អ្នកចាត់ការ Xavi មានគម្រោងចង់នាំយកខ្សែបម្រើប្រយុទ្ធ Marco Asensio របស់ Real Madrid មកកាន់កីឡដ្ឋាន Nou Camp ក្នុងពេលខាងមុខ។
ក្នុងទីផ្សារដោះដូរកីឡាករនៅខែមករាខាងមុខ Barcelona មានគម្រោងបន្តការចំណាយរបស់ខ្លួនដើម្បីនាំយកកីឡាករថ្មីបន្ថែម។ ក្នុងនោះដែរ Asensio ជាមុខសញ្ញាដែលលោក Xavi ចង់បានមករួមក្រុម។
នៅ Madrid កីឡាករសញ្ជាតិអេស្ប៉ាញនៅសល់កុងត្រាមិនដល់មួយឆ្នាំទៀតទេ។ អំឡុងពេលទីផ្សារដោះដូរកីឡាកររដូវក្ដៅ Asensio មានការទាក់ទងផ្លាស់ចេញពីកីឡដ្ឋាន Bernabeu ប៉ុន្តែមិនអាចទៅរួច ស្របពេលឆ្នាំក្រោយគេអស់កុងត្រាជាមួយក្លិប។ ប្រភពពីសារព័ត៌មានក្នុងប្រទេសអេស្ប៉ាញឲ្យដឹងថា Barca កំពុងចាប់អារម្មណ៍លើ Asensio។
Barca កំពុងមានមហិច្ឆតាងើបខ្លួនឲ្យក្លាយជាក្រុមកំពូលឡើងវិញនៅអឺរ៉ុប ដូច្នេះពួកគេបានចំណាយលុយជាច្រើនទិញចូលកីឡាករល្អៗដូចជា Lewandowski និង Raphinha ជាដើម។ ហេតុផលដែល Barca ចង់បាន Asensio ដោយសារតែមើលឃើញពីកត្តាអាយុ កម្រិតនៃការលេងនិងបច្ចេកទេស៕
សូមបញ្ចេញមតិនៅទីនេះ