អង្គារ , 20 កញ្ញា 2022
មកដឹងអំពីជំនួបលើកចុងក្រោយរវាងក្រុមសកលវិទ្យាល័យជប៉ុន ទល់នឹងគោជំទង់កម្ពុជា
កាលពីឆ្នាំ២០១៧ ក្រុមសកលវិទ្យាល័យជប៉ុន អាយុក្រោម២០ឆ្នាំ បានយកឈ្នះក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ក្រោមការដឹកនាំរបស់គ្រូបង្វឹកជនជាតិប្រេស៊ីលលោក Leonardo Vitorino ក្នុងលទ្ធផល ៥-១ នៅកីឡដ្ឋានធូវូណា ប្រទេសមីយ៉ានម៉ា ពានរង្វាន់ KBZ Bank Cup 2017។
តាមពិតទៅលីគវិទ្យាល័យជប៉ុនមានថ្នាល មានកីឡដ្ឋាន មានរចនាសម្ព័ន្ធត្រឹមត្រូវ និងការបង្ហាត់តាមក្បួនខ្នាត និងស្ដង់ដារបាល់ទាត់យ៉ាងល្អ ហើយជំនួបក្នុងព្រឹត្តិការណ៍ AFC Asian Cup U23 កាលពីឆ្នាំ២០២១ U23កម្ពុជាចាញ់ U23ជប៉ុន ក្នុងលទ្ធផល ៤-០ ក្រោមការដឹកនាំរបស់លោក Ryu Hiros គ្រូបង្គោលជនជាតិជប៉ុន។
សម្រាប់ជំនួបមិត្តភាពអន្តរជាតិរវាងក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២៣ឆ្នាំ ជាមួយក្រុមជម្រើសជាតិជប៉ុន អាយុក្រោម២៣ឆ្នាំ នឹងចាប់ផ្តើមនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង៧:០០នាទីយប់ នៅពហុកីឡដ្ឋានមរតកតេជោ៕
សូមបញ្ចេញមតិនៅទីនេះ