អង្គារ , 20 កញ្ញា 2022
លោក សាវិន ហ្វីលីព ត្រូវមហាជនពោលសរសើរ ក្រោយប្រកាសមិនទទួល ផ្សព្វផ្សាយ «ស្រាបៀរ» ខណៈតារាល្បីក្នុងស្រុកមួយចំនួនផ្សព្វផ្សាយព្រាត
ម៉ាកយីហោស្រាបៀរជាច្រើនប្រភេទ បានរីកសាយភាយនៅប្រទេស កម្ពុជា រួមទាំងនៅលើបណ្តាញសង្គមសឹងគ្រប់ទម្រង់ ដោយមាន តារាល្បីៗ លំដាប់ប្រទេសជាច្រើនរូប មកធ្វើជាទូតសុឆន្ទៈ ធ្វើឱ្យ មហាជនមួយចំនួនក៏ សម្តែងការមិនពេញចិត្តដូចគ្នា។ យ៉ាងណាមិញ មហាជនក៏បាន ពោលសរសើរ ដល់សិល្បករជើងចាស់ល្បីឈ្មោះមួយរូប គឺលោក សាវិន ហ្វីលីព ក្រោយពីលោកប្រកាសមិនទទួលផ្សព្វផ្សាយ ល្បែងឬស្រាបៀរឡើយ។
គេសង្កេតឃើញថា នៅតាមទីតាំងមួយចំនួនធំតាមដងផ្លូវ ក្រុមហ៊ុនស្រាបៀរ បានលើកផ្ទាំង ប៉ាណូពាណិជ្ជកម្ម មានតារាល្បីឈ្មោះធ្វើជា អ្នកតំណាងស្រាបៀ ទៀតផង ជាហេតុធ្វើឱ្យមហាជនបានលើកឡើងថា ការធ្វើបែបនេះ ប្រៀបដូច ជាចង់ជំរុញឱ្យមានអ្នកផឹកស្រាបៀរ កាន់តែខ្លាំង ព្រោះយកតារាល្បី មកផ្សព្វផ្សាយវាបានជះឥទ្ធិពលយ៉ាងខ្លាំងនៅក្នុងតថនភាពសង្គម ជាពិសេសគឺយុវវ័យតែម្តង។
ទន្ទឹមនឹងការផ្សព្វផ្សាយស្រាបៀរ មានតារាល្បីឈ្មោះ ធ្វើជាអ្នកតំណាងនោះ មហាជនក៏បានពោលសរសើរទៅដល់លោក សាវិន ហ្វីលីព ថាជាតារាគំរូ ម្នាក់ព្រោះលោកបានប្រកាសក្តែងៗនៅលើបណ្តាញសង្គមថាលោកមិនទទួលធ្វើជាអ្នកតំណាងស្រាបៀរឡើយ។
តារាសម្តែងវ័យ៥១ឆ្នាំ ខាងលើនេះរៀបរាប់ថា «ខ្ញុំមិនទទួលធ្វើជាទូតសុឆន្ទៈ (Brand Ambassador) ឱ្យក្រុមហ៊ុនល្បែងនិងស្រាបៀរទេតាំងពីដើមហូតមក»។
ក្រោយពីបញ្ចេញសារដូចនេះហើយ មហាជនបានលើកឡើងដូចៗគ្នាថា លោក សាវិន ហ្វីលីព ជាតារាគំរូម្នាក់ ដែលតារាជំនាន់ក្រោយគួរយកគំរូតាម ហើយបានបន្ថែមថា លោកមានឆន្ទៈមោះមុតសម្រាប់សង្គមជាតិ ដោយមិនទទួលគ្រឿងស្រវឹង នាំឱ្យជះផលអវិជ្ជមានដល់យុវវ័យ៕
សូមបញ្ចេញមតិនៅទីនេះ