ពុធ , 21 កញ្ញា 2022
មិនទាន់ឆ្អែត! Nottingham Fotest យកបានកីឡាករចំណូលថ្មីទី២៣មករួមក្រុម
ក្រុមទើបឡើងមកលីគកំពូលអង់គ្លេស Nottingham Fotest បានចុះកុងត្រាកីឡាករចំណូលថ្មីទី២៣ ក្នុងរដូវក្ដៅនេះ បន្ទាប់ពីព្រមព្រៀងកិច្ចសន្យាជាមួយអ្នកចាំទី Adnan Kanuric។
កីឡាករវ័យ២២ឆ្នាំគ្មានក្លិបលេងចាប់តាំងពីដើមខែកក្កដា បន្ទាប់ពីបញ្ចប់កុងត្រាជាមួយក្លិប FK Sarejevo ប៉ុន្តែពេលនេះគេ Forest បានទទួលយកគេមកលេងនៅ Premier League ហើយ។ Forest បានប្រកាសដំណឹងនេះកាលពីថ្ងៃអង្គារជាមួយសេចក្ដីថ្លែងការណ៍ខ្លីមួយ។
វាជារដូវក្ដៅដ៏រវល់សម្រាប់ Forest ដោយក្រុមលោក Steve Cooper បាននាំចូលកីឡាករចំណូលថ្មីដល់ទៅជាង២០នាក់ក្នុងនោះរួមមានកីឡាករល្អៗដូចជា Jesse Lingard, Morgan Gibbs-White និង Neco Williams។
ត្បិតទីផ្សារដោះដូរកីឡាករបិទមែន ប៉ុន្តែក្លិបនៅតែឆ្លៀតចុះកុងត្រាជាមួយកីឡាករដែលមិនទាន់មានក្រុមលេង។ ជាក់សម្ដែង Forest យកបានខ្សែការពារ Serge Aurier អតីតកីឡាករ Spurs និង Kanuric ជាដើម៕
សូមបញ្ចេញមតិនៅទីនេះ