ពុធ , 21 កញ្ញា 2022
ពុទ្ធោ! តន់ ចន្ទសីម៉ា ទម្លាយរូបកាលពីក្មេង ខុសពីឥឡូវ ដូចមេឃនិងដី មើលសឹងមិនស្គាល់
តារាចម្រៀងល្បីឈ្មោះ កញ្ញា តន់ ចន្ទសីម៉ា បច្ចុប្បន្នមិនត្រឹមតែមានឈ្មោះបោះ សំឡេងលើអាជីពចម្រៀងប៉ុណ្ណោះទេ ប៉ុន្តែបើក្រលេកពីសម្រស់វិញ តារាស្រីរូបនេះកាន់តែស្រស់ស្អាតខ្លាំង រហូតនាងទម្លាយរូបថតកាលពីក្មេង ស្ទើរតែចំណាំ តន់ ចន្ទសីម៉ា មិនបានព្រោះតែរូបសម្រស់ខុសគ្នាដូចមេឃដី មើលសឹងមិនស្គាល់។
ពិតប្រាកដណាស់ទឹកដមសំនៀងរបស់ តន់ ចន្ទសីម៉ា កាន់តែទទួលបាន ការគាំទ្រខ្លាំងពីសំណាក់មហាជន មិនថាបទចម្រៀងបែបមនោសញ្ចេតនា បទញាក់ ឬបទបែបចង្វាក់ប្រពៃណីទេ គឺ តន់ ចន្ទសីម៉ា បកស្រាយបានទាំងអស់រហូតផលិតកម្ម កាឡាក់ស៊ី តែងតែលើកស្ទួចនាង ក្លាយជាគ្រាប់ពេជ្រប្រចាំផលិតកម្មតែម្តង។ មិនត្រឹមទទួលបាន ប្រជាប្រិយភាពក្នុងអាជីពសិល្បៈប៉ុណ្ណោះទេ ប៉ុន្តែតារាចម្រៀង តន់ ចន្ទសីម៉ា កាន់តែស្រស់ស្អាតឡើងបើប្រៀបធៀបសម្រស់កាលពីនាងមិនទាន់ល្បីល្បាញ។
តួយ៉ាង នៅថ្ងៃទី២១ ខែកញ្ញា នេះ តន់ ចន្ទសីម៉ា បានទម្លាយរូបភាពកាលពីនាងនៅក្មេង ដែលបានថតជាមួយបងស្រី ពិតជាមានភាពខុសគ្នាខ្លាំងណាស់ពីសម្រស់បច្ចុប្បន្ន ដែលតារាចម្រៀងរូបនេះអាចកែប្រែវាសនាខ្លួនឯងបាន តស៊ូលើអាជីពសិល្បៈដួលងើបៗជាច្រើនដង ទម្រាំសាងឈ្មោះឱ្យមហាជនស្គាល់។ ជាពិសេស កាន់តែល្បី សម្រស់របស់នាងកាន់តែស្រស់ស្អាត ដើម្បីឱ្យមានភាពជឿជាក់កាន់តែខ្លាំង។
ខណៈសម្រស់កាន់តែស្រស់ស្អាត ពិតណាស់តារាចម្រៀង តន់ ចន្ទសីម៉ា មិនខ្វះកន្លង់ចោមរោមនោះទេ ប៉ុន្តែតារាស្រីរូបនេះមិនខ្ចីខ្វល់ ព្រមទាំងទៅណាមកណាមានម្តាយចាំមើលថែការពារគ្រប់ជំហាន៕
សូមបញ្ចេញមតិនៅទីនេះ