ច័ន្ទ , 20 មិថុនា 2022
សិង្ហបុរី ណាត់ប្រកួតមិត្តភាពជាមួយ កោះហុងកុង មុនចូលរួមពាន AFF Women’s Championship នៅប្រទេសហ្វីលីពីន
សហព័ន្ធកីឡាបាល់ទាត់សិង្ហបុរី បានប្រកាសពីការធ្វើម្ចាស់ផ្ទះ២ប្រកួត ក្នុងជំនួបមិត្តភាពអន្តរជាតិជាមួយក្រុមនារីកោះហុងកុង ចុងខែមិថុនា នេះដើម្បីត្រៀមខ្លួនចូលរួមប្រកួតជើងឯកផ្នែកនារីតំបន់អាស៊ាន 2022 AFF Women’s Championshipនៅប្រទេសហ្វីលីពីន។
គ្រូបង្វឹក Stephen Ng បានកោះហៅកីឡាការិនី២៩នាក់ដែលបង្ហាញខ្លួនតាមក្រុមទាំង៧ ក្នុងពានរង្វាន់ Deloitte Women’s Premier League របស់ខ្លួនដើម្បីត្រៀមទទួលហុងកុង៖
ប្រកួតទី១៖ សិង្ហបុរី ប៉ះ ហុងកុង ថ្ងៃទី២៣ មិថុនា ២០២២
ប្រកួតទី២៖ ហុងកុង ប៉ះសិង្ហបុរី ថ្ងៃទី២៦ មិថុនា ២០២២
ការប្រកួតទាំង២ធ្វើឡើងនៅកីឡដ្ឋាន Jalan Besar Stadium ក្នុងប្រទេសសិង្ហបុរី វេលាម៉ោង៨ដំណាលគ្នា ខណៈសំបុត្រដាក់លក់១តម្លៃ១០ដុល្លារសិង្ហបុរី សម្រាប់ទិញមុនថ្ងៃប្រកួត ហើយតម្លៃ១៨ដុល្លារសិង្ហបុរី លក់នៅថ្ងៃប្រកួត។
ចំណែកពានរង្វាន់ជើងឯកតំបន់អាស៊ានផ្នែកនារី 2022 AFF Women’s Championship មានក្រុមចំនួន១១ ចាប់ពីថ្ងៃទី៤ដល់១៧ ខែកក្កដា ឆ្នាំ២០២២ នៅប្រទេសហ្វីលីពីន។ ហ្វីលីពីន រៀបចំ៣កីឡដ្ឋាននៅ៣ទីក្រុង ត្រៀមទទួលការប្រកួតគឺនៅទីក្រុង Biñan / Carmona / Imus។
ពានរង្វាន់នេះពូល A មានថៃ, ហ្វីលីពីន, ឥណ្ឌូណេស៊ី, សិង្ហបុរី, អូស្ត្រាលី,ម៉ាឡេស៊ី ចំណែកពូលពូល B មាន វៀតណាម, មីយ៉ាន់ម៉ា, ទីម័រខាងកើត,កម្ពុជា និងឡាវ៕
សូមបញ្ចេញមតិនៅទីនេះ