អង្គារ , 27 កញ្ញា 2022
Christian Pulisic កំពុងស្វែងរកក្លិបថ្មី ខណៈក្រុម Juventus កំពុងទាក់ទង
(កីឡា) ៖ ស្លាបប្រយុទ្ធរបស់ក្លិប តោខៀវកីឡាករ Christian Pulisic កំពុងស្ថិតលើបន្ទាត់ការពិភាក្សាមួយ ដោយនឹងផ្លាស់ទៅកាន់ក្រុមសេះបង្កង់ Juventus ក្នុងតម្លៃ ៣១លានផោន ។
ចាប់តាំងពីការផ្លាស់ពីក្រុម Dortmund កីឡាករ Christian Pulisic រូបគេតែងតែព្យាយាមក្រាញននៀល ធ្វើយ៉ាងណា តស៊ូធ្វើយ៉ាងណាបានបង្ហាញខ្លួនលេងជាមួយក្រុមតោខៀវ ប៉ុន្តែនៅរដូវកាលនេះរូបគេ លេងបានតែ ១ប្រកួតប៉ុណ្ណោះ ។
កីឡាករសញ្ជាតិអាម៉េរីកនេះ ត្រូវបានគេយល់ឃើញថា ខ្វះទំនាក់ទនងជាមួយគ្រូបង្វឹកលោក Thomas Tuchel ដែលជាមូលហេតុគាត់ត្រូវបានគេទាក់ទង ឲ្យចាកចេញពីក្លិប ដែលមានមូលដ្ឋាននៅអង់គ្លេសនេះ ។
បច្ចុប្បន្ននេះតោខៀវ មានគ្រូបង្វឹកថ្មី គឺលោក Graham Potter ក្រោយក្លិបនេះ បានស្នើឲ្យលោក Thomas Tuchel ចាកចេញពីតំណែង។
សារព័ត៌មាន Daily Mail បានចុះផ្សាយថា Christian Pulisic នឹងបើកការចរចារ ២៤ម៉ោង ដើម្បីចាកចេញពីក្លិប ៕
សូមបញ្ចេញមតិនៅទីនេះ